(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បន្តរកឃើញបុគ្គលិក និងកីឡាករដែលបាន ឆ្លងជំងឺ Covid-19 ចំនួន ១០ករណីថ្មីទៀតក្នុងចំណោមការធ្វើតេស្តមនុស្សប្រមាណ ១៥៩៥នាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា ក្នុងចំណោមបុគ្គលដែលត្រូវបានរកឃើញមាន Covid-19 ខាងលើនេះ ក៏ត្រូវបានដាក់ឲ្យដាច់ដោយឡែកពីគេចំនួន ១០ថ្ងៃទៀតដែរដោយមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ និងក្លិបណាមួយនោះទេ។
កាលពីសប្តាហ៍មុន លោក David Moyes អ្នកចាត់ការទូទៅនៃក្លិបញញួរធំ West Ham United និងកូនសិស្ស ២នាក់ទៀតត្រូវបានរកឃើញមាន Covid-19 ក្នុងខណៈ Premier League ដំណើររដូវកាលថ្មីឆ្នាំ២០២០-២០២១ បាន ៣សប្តាហ៍មកហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា៕