(កំពង់ធំ)៖ ចុងខែកញ្ញានេះអ្នកនាង ម៉ន ណេង ជាអ្នករស់នៅក្នុងភូមិស្វាយ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានធ្វើឲ្យមានការភ្ញាក់ផ្អើលល្បីពេញស្រុក ភូមិ បន្ទាប់ពីបានត្រូវរង្វាន់ផ្ទួនៗគ្នា ក្នុងថ្ងៃតែមួយគឺត្រូវរង្វាន់២០ដុល្លារហើយ ថែមទាំងត្រូវរង្វាន់ធំម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងថែមទៀត។

អ្នកនាង ម៉ន ណេង មានអាយុ ២៥ឆ្នាំ ស្វាម៉ីឈ្មោះ តែន ពិសោ និងមានកូនប្រុសម្នាក់ សព្វថ្ងៃទាំងពីរនាក់ប្តីប្រពន្ធ មានមុខរបរជាអ្នកធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកនាងដ៏មានសំណាងរូបនេះ បានប្រាប់ឲ្យដឹងថានៅថ្ងៃដែលត្រូវរង្វាន់ អ្នកស្រីនិងស្វាម៉ីទៅដាក់ជីស្រែ ហើយក៏បានទិញប៊ូសស្រ្តង ៦កំប៉ុង យកទៅទុកពិសារ ពេលអស់កម្លាំង។

រឿងដែលនឹកស្មានមិនដល់ពេលដែលគាស់កំប៉ុងប៊ូសស្រ្តង ឃើញមានរង្វាន់សឹងតែគ្រប់ក្រវិលកំប៉ុងទាំងអស់ ក្នុងនោះមិនត្រឹមតែមានរង្វាន់ធំម៉ូតូទំនើប PCX ស៊េរី 2020 នោះទេថែមទាំងមានរង្វាន់ ១កំប៉ុង ៤រង្វាន់ទៀតផង ក្រោយមកយករង្វាន់ប៊ូសស្រ្តងទៅប្តូរ ស្រាប់តែឈ្នះរង្វាន់ ២០ដុល្លារថែមទៀត។

អ្នកនាង ម៉ន ណេង បានបន្តទៀតថា គាត់ពិតជាសប្បាយចិត្តណាស់ ពិតជាមិននឹកស្មានថាខ្លួនឯងមានសំណាងឈ្នះរង្វាន់ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយយ៉ាងនេះទេ មានម៉ូតូ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ អាចជិះទៅស្រែ ជូនកូនទៅសាលារៀន និងពេលធ្វើដំណើរ ទៅណាមកណាងាយស្រួលណាស់។ អ្នកនាងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តង ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់អ្នកស្រី។

ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យអ្នកស្រី ម៉ន ណេង ក៏ទទួលបានម្នាក់ៗ ១០០០ដុល្លារផងដែរ៕