(ស្វាយរៀង)៖ ធនាគារកាណាឌីយ៉ា សាខាបាវិត ទីតាំងថ្មី បានសម្ពោធបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ទីតាំងថ្មីនេះ មានអាសយដ្ឋាន ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖

* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល និងប្រាក់យន់ចិន)
* ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា
* សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ * ម៉ាស៊ីនដកប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងឱកាស បើកប្រតិបត្តិការសាខាបាវិតទីតាំងថ្មីនេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា «ថ្ងៃនេះ យើងសម្រេចបាននូវសម្ធិផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាបាវិតថ្មី»

សូមជម្រាបជូនថា សាខាបាវិតត្រូវបានបើកឲ្យមានប្រតិបត្តិការដំបូង តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ ជាសាខាទី៣៣ របស់ធនាគារកាណាឌីយ៉ា។ រហូតមកដល់ពេលនេះ សាខាបាវិត បានបើកប្រតិបត្តិការមប្រើសេវាកម្មធនាគារ ជូនអតិថិជនអស់រយៈកាល៩ឆ្នាំមកហើយ។

អ្នកស្រី សុង ខេងឡាយ បានបន្ថែមថា «ថ្ងៃនេះយើងបានផ្លាស់ប្តូរមកអគារសាខាបាវិតថ្មី ដែលស្ថិតនៅកណ្តាលទីប្រជុំជន ក្រុងបាវិត ខេត្តស្វាយរៀង ដែលទីតាំងថ្មីនេះ ត្រូវបានវិនិយោគអស់ប្រមាណ ជាង៥០០,០០០ដុល្លារ គឺជាការវិនិយោគ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ទៅលើសេវាកម្មល្អជូនអតិថិជន និងការិយាល័យ ធ្វើការធំទូលាយជូនបុគ្គលិក»

អ្នកស្រី បានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា «ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមប្រចាំឆ្នាំ២០២០ (Best SME Bank in Cambodia)» និងបានទទួលពានរង្វាន់ជា «Best Retail Bank» ប្រចាំកម្ពុជា ឆ្នាំ២០២០ ដោយស្ថាប័ន The Asian Banker ទៀតផង។

ក្នុងនោះ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការខិតខំរបស់បុគ្គលិកគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យធនាគារ កាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាបាវិតថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និង ដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនង មកកាន់លេខ៖ ០៤៤ ៧១៥ ០៣១/ ០៤៤ ៧១៥ ០៣២/ ០៩៧ ៦១ ២២២ ៨៨/ ០៩៧ ២២ ៨៨ ៦៤៧។

បានបើកបម្រើសេវាកម្ម ជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញាវត្ថុ យ៉ាងសម្បូរបែប នៅក្នុងកម្ពុជាតាំងពីឆ្មាំ១៩៩១ បច្ចុប្បន្ននេះ ធនាគារកាណាឌីយ៉ា មានបណ្តាញសាខាក្នុងប្រទេសកម្ពុជា សរុបចំនួន៦៣ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង១៧០កន្លែង មានសេវាអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ ហើយគិតត្រឹមបំណាច់ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា ក.អ ដែលមានទ្រព្យសកម្មសរុបស្មើនឹង៦,៥៤៨លានដុល្លាអាមេរិក បានទទួលចំណាត់ថ្នាក់ជាធនាគារដ៏ធំជាងគេនៅប្រទេសកម្ពុជា គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ)៕