(ភ្នំពេញ)៖ បុរី សម្បត្តិ មានហេង ៣ ចាប់បើកលក់គម្រោងថ្មីរបស់ខ្លួនមួយទៀតហើយ កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះករ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ គម្រោង “ប្រជុំញាតិមិត្ត” លក់ផ្ទះបានចំនួន ៤០% នៃគម្រោងទាំងមូល។

ក្រុមហ៊ុន​ បុរី សម្បត្តិ មានហេង ៣ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អតិថិជនទាំងអស់ ដែលបានជឿជាក់ បុរី សម្បត្តិ មានហេង ៣ និងបានជាវផ្ទះក្នុងសម័យ Covid - 19នេះ។

ប្រូម៉ូសិនពិសេសសម្រាប់គម្រោងថ្មីនេះបញ្ចុះតម្លៃ ៨% ភ្លាម! ជាមួយគោលការណ៍បង់ប្រាក់ ៣៦ខែ គ្មានការប្រាក់។ ការផ្តល់ជូននេះមានសុពលភាពត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ! សូមប្រញាប់ឡើង!

គម្រោង “ប្រជុំញាតិមិត្ត” មានលក់ប្រភេទផ្ទះ វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ជាមួយនឹងការបំពាក់ជូនទូរតាំងទូរទស្សន៍ ទូរចង្រ្កានបាយលើក្រោម និងសម្ភារបន្ទប់ទឹកដោយឥតគិតថ្លៃ។

លើសពីនេះទៅទៀត គ្រប់ប្រភេទផ្ទះនីមួយៗ មានរចនាបទបែបទំនើបទាន់សម័យ ជាមួយទំហំផ្ទះធំទូលាយ។ ទីតាំងគម្រោង ស្ថិតនៅទីប្រជុំជន ក្បែរផ្សារលក់ទំនិញ សាលារៀន មន្ទីពេទ្យ ដែលងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម ។

បុរី សម្បត្តិ មានហេង ៣ គម្រោងទី៤នេះ ជាគម្រោងដែលមានស្តង់ដារគុណភាពខ្ពស់ សម្ភារសំណង់ស្របតាមមាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដែលសុទ្ធសឹងនាំចូលពីបរទេស ជាមួយការធានាជូននូវគុណភាព អោយស័ក្តិសមទៅនិងតម្លៃ។

*ទីតាំងគម្រោងស្ថិតនៅ (អតីតសួនទឹកសន្តិភាព) ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

*ការិយាល័យកណ្តាល៖ អគារលេខ ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម៖ 095 333 100/ 095 333 920/ 070 333 920
Facebook: http//www.facebook.com/boreysmh
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!