(ភ្នំពេញ)៖ ថ្ងៃសែនព្រះខែជាថ្ងៃមួយ ដែលអ្នកមានខ្សែស្រឡាយកាត់ចិន ទន្ទឹងរង់ចាំមួយឆ្នាំមានតែម្ដង ដើម្បីញុំានំព្រះខែឆ្ងាញ់ៗ ប៉ុន្តែអ្វីដែលសំខាន់សំរាប់ ពុកម៉ែ បងប្អូននោះ គឺការជ្រើសរើស និងទិញនំនៅហាងដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងសេវាកម្មល្អ។

ឥឡូវនេះ លោកអ្នកមិនពិបាកក្នុងការស្វែងរកនំដែលឆ្ងាញ់ តម្លៃសមរម្យទៀតនោះទេ សូមអញ្ជើញរួសរាន់មកកាន់ហាងនំ «អប្សរា» ព្រោះហាងនំ «អប្សរា» មានបទពិសោធន៍យូរឆ្នាំ ក្នុងការផលិតនំលោកខែ ដែលមានច្រើនប្រភេទសំរាប់ជ្រើសរើសដូចជា៖ ង៉ូវយីង ឈូក សណ្ដែក ត្រាវ។ ក្រៅពីនេះ ហាងនំ «អប្សរា» ក៏មាននំស្នូលធុរេន ដូង តែបៃតង សណ្ដែកក្រហម ស្វាយ និងម្នាស់ផងដែរ។ ហាងនំ «អប្សរា» ក៏មានលក់ជាប្រអប់នំស្អាតៗ ដែលអាចដាក់នំបានពី ៦ ទៅ៨នំ។

ម្ចាស់ហាងនំ បានប្រាប់ថា «យើងសង្កេតឃើញថា ប៉ុន្មានថ្ងៃមុនដល់ថ្ងៃសែនព្រះខែមកដល់ នៅហាងនំ «អប្សរា» មានអតិថិជនចេញចូលរាប់រយនាក់ ដើម្បីមកទិញនំលោកខែ ដើម្បីយកទៅសែនព្រេននាពេលខាងមុខនេះ។ ហើយសំរាប់ប្រភេទនំដែលទទួលបានការគាំទ្រ និងលក់ដាច់ជាងគេនោះគឺ ប្រភេទនំ ង៉ូវយីង និងប្រភេទស្នូលទឹកនោមផ្អែម ពោល គឺអាចពិសារបានទាំងអ្នកទូទៅ និងអ្នកទឹកនោមផ្អែមក៏ញុំាបានដូចគ្នា»

ម្ចាស់ហាងបន្តថា «មូលហេតុដែលអតិថិជនគាំទ្រ និងចូលចិត្តមកទិញនំនៅហាងនំ «អប្សរា» ព្រោះហាងនំ «អប្សរា» បាននាំចូលនៅវត្ថុធាតុដើមពីបរទេសពុំមានជាតិគីមី មានរោងចក្រផលិត ដោយផ្ទាល់ គិតពីអនាម័យ សុវត្ថិភាពចំនីអាហារជូនដល់អតិថិជន»

សូមជម្រាបថា ហាងនំ «អប្សរា» គឺជាហាងនំដែលមានបទពិសោធន៍ប្រមាណជាង ៤០ឆ្នាំមកហើយ នៅក្នុងការផលិតវេចខ្ចប់ នៅប្រភេទនំផ្អែម នំពា នំប្រៃ នំប៉័ង និងប្រភេទនំសែនលោកខែ ដែលមានសំបកវេចខ្ចប់គួរជាទីទាក់ទាញ។

ហេតុនេះ បើសិនពុកម៉ែ បងប្អូន លោក លោកស្រី ដែលចង់បាននំដែលមានរសជាតិឆ្ងាញ់ និងអនាម័យល្អអាចរួសរាន់មកជាវបាននៅទីតាំងចំនួន៣ រួមមាន៖

* ទីតាំងទី១៖ ខាងលិចផ្សារអូឬស្សី ផ្ទះលេខ១៤៦-១៤៩ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា
* ទីតាំងទី២៖ សាខាទឹកថ្លា
* ទីតាំងទី៣៖ សាខាខេត្តសៀមរាប៕