(ភ្នំពេញ)៖ ក្រុមហ៊ុន Rolls-Royce Motor Cars បានធ្វើការប្រកាសអំពីរថយន្ដម៉ូដែល Ghost Extended ថ្មី ដែលផ្តល់ជូននូវកន្លែងអង្គុយខាងក្រោយ ដែលកាន់តែធំទូលាយជាងមុន។ Ghost Extended ដំណើរការដោយម៉ាស៊ីន V12 Twin Turborchared 6.75 លីត្រ ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែ Ghost ប៉ុណ្ណោះ។

ម៉ាស៊ីននេះ ផលិតកម្លាំងបង្វិលជុំបាន 571PS និងកម្លាំងទាញ 850Nm។ Ghost Extended ផ្តល់ជូនកន្លែងទូលាយជាង Ghost ធម្មតាប្រវែង ១៧០ មីល្លីម៉ែត្រ ដែលផ្តល់កន្លែងដាក់ជើងខាងក្រោយវែង ជាងរថយន្ត Sedan កៅអីបួនធម្មតា។ កាប៊ីនខាងក្រោយ ក៏ផ្តល់នូវបរិយាកាសល្អឥតខ្ចោះផងដែរ ដែលអាចធ្វើការការផ្លាស់ប្តូរ ពីការប្រើប្រាស់បែបអាជីវកម្មទៅការកំសាន្ត។

បន្ថែមពីនេះទៀត ទូរទឹកកកស្រាសាំប៉ាញ ត្រូវបានផ្តល់ជូននៅចន្លោះកៅអីខាងក្រោយ ហើយត្រូវបានបង្កើតឡើងជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត សម្រាប់បំពេញតម្រូវការរបស់អតិថិជន Rolls-Royce ដែលដំណើរការរបៀបត្រជាក់ពីរ គឺត្រជាក់ដល់៦ អង្សារនិង១១ អង្សា។ Ghost គឺជាបច្ចេកវិទ្យាទំនើបបំផុតរបស់ Rolls-Royce ដែលត្រូវបានបង្កើតឡើង។

ជាមួយគ្នាដែរ ដើម្បីផ្តល់ជូននូវកន្លែងបន្សាបជាតិពុល ដែលមាននៅក្នុងខ្យល់ខាងក្នុងកាប៊ីន Ghost ត្រូវបានបំពាក់ដោយប្រព័ន្ធបន្សុទ្ធខ្យល់ខ្នាតតូច (MEPS) ផងដែរ។ បច្ចេកវិទ្យានេះ ជួយពង្រឹងប្រព័ន្ធបន្សុទ្ធខ្យល់ ដែលមានស្រាប់តាមរយៈសូហ្វវែរ (software) និងហាតវែរ (hardware)។ ឧបករណ៍នេះ ធ្វើការត្រួតពិនិត្យ គុណភាពខ្យល់ និងស្រូបយកខ្យល់បរិសុទ្ធចូលដោយស្វ័យប្រវត្តិ។ ប្រសិនបើរកឃើញមេរោគក្នុងខ្យល់នោះ ឧបករណ៍នឹងធ្វើការបន្សុទ្ធ ក្នុងរយៈពេលតិចជាង២នាទីប៉ុណ្ណោះ។

បច្ចេកវិទ្យាជាច្រើនទៀត រួមបញ្ចូលទាំងចង្កៀងមុខឡាស៊ែរ ដែលអាចបំភ្លឺក្នុងចម្ងាយជាង ៦០០ម៉ែត្រ និងការពង្រឹងសុវត្ថិភាពសំខាន់ៗ រួមទាំងជំនួយដល់ចក្ខុវិស័យ ជាមួយនឹងការព្រមានពីសត្វព្រៃ និងមនុស្សឆ្លងកាត់ទាំងពេលថ្ងៃ និងពេលយប់ ជំនួយការប្រុងប្រយ័ត្ន ប្រព័ន្ធកាមេរ៉ាបួនដែលបង្ហាញរូបភាពបែប Panoramic កាមេរ៉ាមើលឃើញទាំងអស់ ប្រព័ន្ធកំណត់ល្បឿន ការព្រមានមុនពេលប៉ះទង្គិច ការព្រមានពីចរាចរណ៍ឆ្លងកាត់ ការចាកចេញពីផ្លូវតូច និងការព្រមានផ្លាស់ប្តូរគន្លងផ្លូវ។

បច្ចេកវិទ្យាបង្ហាញកុងទ័រលើកញ្ចក់គុណភាពខ្ពស់ ៧គុណ៣ និងប្រព័ន្ធចូលចតដោយខ្លួនឯង ផ្ដល់ភាពងាយស្រួលមិនថា ស្ថិតក្នុងកាលៈទេសៈណានោះទេ។
Ghost Extended ត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្មនៃប្រណីតភាព ដែលផ្ដោតទៅលើគ្រោងរថយន្ដផលិតពីអាលុយមីញ៉ូម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rolls-Royce។

កាន់តែពិសេសជាមួយប្រព័ន្ធបូម Planar Suspension System ថ្មីដែលជាលទ្ធផលនៃការសាកល្បង និងកែលម្អអស់រយៈពេលជាង១០ឆ្នាំ ដោយវិស្វករជំនាញ។ ដោយមានបំពាក់ទៅដោយបូមអេឡិចត្រូនិក, បូមខ្យល់ឡើងចុះដោយស្វ័យប្រវត្តិ និងជើងបូមគុណភាពខ្យល់ ព្រមទាំងការបើកបរដោយកង់ទាំង៤ និងប្រព័ន្ធរ៉េចង្កូតទាំង៤ផងដែរ។ បច្ចេកវិទ្យានេះ មិនដែលបំពាក់ចំពោះរថយន្តម៉ូដែលផ្សេងទេ។

Ghost Extended ត្រូវបានផ្តល់ការបង្ហាញបែបសហសម័យ តាមរយៈការប្រើប្រាស់ឈើថ្មី ២ប្រភេទជាពិសេសសម្រាប់តែម៉ូដែល Ghost ប៉ុណ្ណោះ។ ឈើ Obsidian Ayous ត្រូវបានបំផុសគំនិត ដោយក្ដារលាយពណ៌ដ៏សម្បូរបែប ដែលមាននៅក្នុងថ្ម ដែលមិនចេះរីងស្ងួត ខណៈដែល Dark Amber មានសរសៃអាលុយមីញ៉ូម តូចៗកាត់ក្នុងសាច់ឈើ។ ពណ៌ទាំងពីរ អាចរកបានឈើដ៏ស្រស់ស្អាត ដែលអនុញ្ញាតឲ្យភាពប៉ិនប្រសប់ នៃសម្ភារៈបង្ហាញពីតួរថយន្ដយ៉ាងរំលេចផងដែរ៕