(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ realme នឹងដាក់ប្រកាសជាផ្លូវការនូវផលិតផល realme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការ Liveផ្ទាល់តាមរយៈ Facebook ផងដែរ។

តាមគោលការណ៍នៃម៉ាកផលិតផលហ៊ានឆ្ពោះទៅមុខ realme 7 series ដែលផ្តោតទៅលើ Capture Sharper, Charge Faster នឹងនាំមកនូវបទពិសោធន៍ផលិតផល ដែលមានភាពភ្ញាក់ផ្អើល មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន។

realme បានយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដាក់នៅក្នុងផលិតផលថ្មីដំបូងគេនៅនៃ realme Number series ។ realme 7 Pro អាចសាកថ្មបាន ១៣%ក្នុងរយៈពេល៣នាទី និងអាចលេង PUBG បាន ៣ប្រគួត លេង Instagram បាន២ម៉ោង មើលYouTube បាន២.៥ម៉ោង ឬក៏ទុកStandbyបានរយៈពេល៤ថ្ងៃ ក្រៅពីនេះវាអាចសាកពេញ ១០០%ត្រឹមតែរយៈពេល៣៤នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និងធ្វើឱ្យអតិថិជនចាកចេញ ពីបញ្ហាការរង់ចាំនៃការរសាកថ្ម។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 series គឺជាទូរសព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវបានគ្រប់គ្រងឱ្យនៅក្នុងក្រោម 40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្ម ក៏លឿននេះយ៉ាងទុកចិត្ត។

នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោល Sony 64MP លេនប្លង់ទូលាយ 8MP លេនម៉ាក្រូ 2MP និងលេន Portrait 2MP ដែលអាចឱ្យយុវវ័យ កត់ត្រារឿងល្អៗ និងកាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយពីមុខងារថតពេលយប់និងមុខងារ Starry Mode ទោះជាស្ថិតនៅក្នុងពេលយប់ក៏អាចចាប់ យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរ និងមានមុខងារវីដេអូ AI Color Portrait ដែលពេញនិយម។ កាមេរ៉ា Selfie 32MP សក្តិសមជាមួយនឹងអ្នកដែលចូលចិត្ត Selfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95 របស់ Media Tek ដែលដាក់ប្រកាសដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើ Antutu ដល់ទៅជាង៣០ម៉ឺនពិន្ទុ។ បន្ទះឈីប Gaming នេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវសមត្ថភាពលេងហ្គេមកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត 90Hz ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែរលូនដកចិត្តមិនរួច។ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W Dart និងថាមពលថ្មធំ ៥០០០mAh realme 7 នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម។

realme 7 Pro និង realme 7 សុទ្ធតែមានទំហំផ្ទុកធំ 8GB+128GB កាមេរ៉ាSony 64MP ៤គ្រាប់ រួមជាមួយនឹងមុខងារStarry Mode ហើយការរចនានេះត្រូវបានបំផុស គំនិតដោយកញ្ជក់។ realme 7 pro ផ្តោតសំខាន់ទៅលើដូចជាការថតរូប មានបំពាក់នូវបន្ទះឈីប Snapdragon 720G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart អេក្រង់Super AMOLED រួមជាមួយបាសបំពងសំលេងពីរគ្រាប់ Dolby Atmos រីឯ realme 7 ផ្តោតសំខាន់ទៅលើការលេងហ្គេមដែលមានបន្ទះឈីប Helio G95 និងមានសមត្ថភាពខ្លាំងរបស់ Media Tek ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភពលោក គាំទ្រនូវអេក្រង់កម្រិត 90Hz និងមានបំពាក់ថាមពលថ្មធំ ៥០០០mAh រួមជាមួយនឹងបច្ចេកវិទ្យាការសាកថ្មលឿន៣០W ។

ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់ Flagshipជាច្រើននៅលើវា។ ក្រៅពីនេះ នឹងមានភាពភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងកម្មវិធីដាក់ប្រកាសនាវេលាម៉ោង៧៖០០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ សូមទន្ទឹមរង់ចាំទាំងអស់៕