(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១៧ ជើងទី២ នៅថ្ងៃទី០៣-០៤ ខែតុលា ដោយមាន ៦គូប្រកួតផងដែរ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៣ ខែតុលា រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs អគ្គិសនីកម្ពុជា
២៖ យុវជនបាទី U18 Vs នគរបាលជាតិ។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៤ ខែតុលា រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs អាស៊ីអឺរ៉ុប យូណាយធីត។

សូមបញ្ជាក់ផងថា សម្រាប់ការប្រកួតប្រចាំសប្តាហទ៍ទី១៧នេះ មានតែ៦គូចូលរួមតែប៉ុណ្ណោះ ដោយក្រុមអង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ២៧ពិន្ទុ និងត្រូវទទួលក្រុមភ្ញៀវ អាស៊ីអឺរ៉ុប ដែលឈរនៅចំណាត់ថ្នាក់លេខ១២ និងមាន ១០ពិន្ទុនៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ក្នុងទឹកដីនៃកីឡដ្ឋាន អេស.អ.យូ នាម៉ោង ១៥៖៣០នាទីរសៀល៕