(ភ្នំពេញ)៖ វិមានភ្លោះដ៏ខ្ពស់ត្រដែត ខុនដូប្រណីត ស្កាយវីឡា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ការចូលរស់នៅរបស់អតិថិជន ចាប់ពីខែកញ្ញានេះតទៅ។
ស្កាយវីឡា ជាវីឡានៅ លើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយ អមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។
អគារ ស្កាយវីឡា មិនគ្រាន់តែជាសំណង់អគារដ៏ល្អប្រណីតប៉ុណ្ណោះទេ តែជាស្នាដៃសិល្បៈស្ថាបត្យកម្មដ៏វិសេសវិសាល របស់ស្ថាបត្យករតៃវ៉ាន់ លោក C.Y. Lee ដែលមានកិត្តិនាមដ៏ល្បីរន្ទឺក្នុងការរចនាអគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។
ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាអគារ ស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដារថ្មីនៃសិល្បៈស្ថាបត្យកម្មលំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុម ប្រកបដោយផាសុកភាព និងមិនអាចប្រៀបផ្ទឹមបាន។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ ដែលជាលំនៅឋានប្រកបដោយកិត្យានុភាព នៅក្នុងទីក្រុងគជ់នៃតំបន់អាស៊ីអាគ្នេយ៍។
ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូនេះ មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃយូនីតៗនីមួយៗប៉ុណ្ណោះទេ ថែមទាំងផ្ដល់ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហដ្ឋានរបស់ខ្លួនទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយវាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតង និងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើតបានជាបរិយាកាសរស់នៅប្រកបដោយភាពស្រស់បំព្រង។
ទីតាំងយុទ្ធសាស្រ្តយ៉ាងល្អប្រសើរ ស្ថិតនៅជាប់ពហុកីឡដ្ឋានអូឡាំពិក។ ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ ដល់ ៥០៩ ម៉ែត្រការ៉េ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់គ្រួសារលំដាប់អភិជន។
បន្ថែមលើទីធ្លាធំទូលាយ យូនីតនីមួយៗរួមបញ្ចូលនូវរានហាលដ៏ល្វឹងល្វើយ អមដោយទេសភាពទីក្រុងយ៉ាងស្រស់ត្រកាល ដែលធ្វើឱ្យជីវិតរស់នៅពោរពេញដោយភាពស្រស់បំព្រង។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។
បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាលដ៏ស្រស់សោភា ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លាធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុងក្រុមគ្រួសារ ឬ ទីតាំងពិសាតែនាព្រឹកព្រលឹម។
យូនីតក្នុងគម្រោង ស្កាយវីឡា មានបន្ទប់គេងចំនួន២ ឡើងទៅ ក្នុងនោះមានបន្ទប់មេគ្រួសារ និងបន្ទប់គេងទី២ ដែលសុទ្ធសឹងតែមានទីធ្លាធំទូលាយ ហើយត្រូវបានរចនាឡើងផ្អែកលើគុណតម្លៃនៃផាសុកភាព និងជីវិតរស់នៅយ៉ាងពេញលេញ។ ក្នុងបរិវេណបន្ទប់គេងនីមួយៗ អាចដាក់គ្រែគេងរហូតដល់ទំហំ២ម៉ែត្រ ទូរសំលៀកបំពាក់ និងបន្ទប់ផ្លាស់សំលៀកបំពាក់ផងដែរ ហើយនៅសល់ទីធ្លាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ផ្សេងទៀត៕
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ស្កាយវីឡា សូមទាក់ទងមកកាន់ 092 92 1000 ឬ [email protected]។