(ភ្នំពេញ)៖ ពិតជារឿងមួយប្លែកអារម្មណ៍ នៅពេលដែលតារាចម្រៀងល្បីមួយរូប នៅក្នុងផលិតកម្មសាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ នៅថ្ងៃនេះបានបញ្ចេញនូវបទចម្រៀង បែបមនោសញ្ចេតនាជ្រាលជ្រៅមួយបទ មានចំណងជើងថា «ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» ដែលជាស្នាដៃនិពន្ធរបៀបច្រៀងដោយរបស់ភរិយារូបលោកផ្ទាល់តែម្ដង។

ជាការកត់សម្គាល់ អ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀង តែងតែធ្លាប់លឺឈ្មោះ អ្នកនិពន្ធបទចម្រៀង, អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកចម្រៀងជាដើម ប៉ុន្តែសម្រាប់បទចម្រៀងរបស់លោក ឆាយ វីរៈយុទ្ធ មួយបទនេះ បែរជាមានអ្នកនិពន្ធរបៀបច្រៀងមានឈ្មោះថា សែ ចាន់ឌី ដែលគេស្គាល់យ៉ាងច្បាស់ថា គឺជាភរិយារបស់លោកផ្ទាល់។

កន្លងមកតាមរយៈបទចម្រៀងមួយចំនួនរបស់ ឆាយ វីរៈយុទ្ធ ដែលបានបញ្ចេញក្នុងផលិតកម្ម សាន់ដេ ក៏មហាជនធ្លាប់ដឹងថា ជាស្នាដៃនិពន្ធទំនុកចម្រៀង និងរបៀបច្រៀងរបស់ភរិយាលោកដែរ ហើយមានពេលខ្លះភរិយាលោក ក៏បានបង្ហើរសំនៀងផ្ទាល់ផងដែរ។ បទនេះ ក្រៅពីនិពន្ធរបៀបច្រៀង ដោយអ្នកនាង សែ ចាន់ឌី ក៏មានការ និពន្ធទំនុកច្រៀង ដោយ Memories និងនិពន្ធបទភ្លេងដោយ Tho Meet ផងដែរ។

បទចម្រៀងថ្មីមានចំណងជើងថា «ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង» បានបង្កប់អត្ថន័យស្នេហាស្រឡាញ់គេតែម្នាក់ម្ខាង ទោះបីឈឺចាប់យ៉ាងណាក៏ទ្រាំឲ្យតែបានក្បែរកាយ របស់គេក៏សប្បាយចិត្តដែរ...»

ចង់ដឹងថា បទនេះពីរោះកម្រិតណា សូមប្រិយមិត្តទស្សនា និងស្តាប់ចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖