(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon បានប្រកាសបង្ហាញប្រព័ន្ធទូទាត់ប្រាក់ថ្មី និងរហ័សបំផុត ដែលមានឈ្មោះថា «Amazon One» ដែលកាលពីមុននេះ Amazon One ត្រូវបានប្រើប្រាស់នៅក្នុងហាងលក់ទំនិញរបស់ Amazon ប៉ុន្តែពេលនេះចង់ដាក់ឱ្យប្រើប្រាស់ជាសាធារណៈ និងជុំវិញពិភពលោក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា Amazon One គឺជាបច្ចេកវិទ្យាទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញថ្មី និងអស្ចារ្យបំផុត ដោយគ្រាន់តែ ប្រើប្រាស់ការស្កេនបាតដៃ។
ប្រធានផ្នែកលក់របស់ Amazon បានប្រាប់ឱ្យដឹងថា Amazon One គឺជាប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងភាពងាយស្រួលបំផុត ហើយនៅពេលនេះ Amazon គ្រោងនឹងដាក់វាទៅតាមកណ្ដាលផ្សេងៗជាសាធារណៈ ដូចជានៅតាមរោងកុន ជាដើម។
សារព័ត៌មាន BBC បានចេញផ្សាយថា បច្ចេកវិទ្យាមួយនេះត្រូវបានក្រុមហ៊ុន Amazon សង្ងំបង្កើតវាអស់រយៈពេលជាយូរឆ្នាំមកហើយ និងបានសាកល្បងដាក់ប្រើប្រាស់នៅក្នុង ហាងរបស់ខ្លួន ហើយទើបតែពេលនេះបានសម្រេចដាក់ឱ្យប្រើប្រាស់ជាសាធារណៈ៕