(ភ្នំពេញ)៖ នាពេលឆាប់ៗខាងមុខនេះ ភាពយន្តឯកសារ «ឆ្ងាយដូចមិនឆ្ងាយ» ស្ដីពីជនជាតិចិន និងកូនចៅចិននៅលើខ្សែក្រវាត់មួយផ្លូវមួយ ដែលផលិតកម្មផលិតខ្សែភាពយន្តឯកសារព័ត៌មានមជ្ឈិមចិន (គ្រុប) ក្រុមការងារឆិនឈីង ចំណាយពេលបីឆ្នាំ ធ្វើដំណើរឆ្លងកាត់ប្រាំមួយប្រទេស ដើម្បីផលិតចេញដោយផ្ចិតផ្ចង់ នឹងត្រូវចាក់បញ្ចាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា ដូចជា ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ព័ត៌មាន Fresh News ទូរទស្សន៍បាយ័ន ទូរទស្សន៍អប្សរា និងទូរទស្សន៍ហង្សមាស។

ភាពយន្តឯកសារនេះ គឺជាគម្រោងវិស្វកម្មផ្សព្វផ្សាយ «កំណត់ត្រាប្រទេសចិន» របស់ក្រសួងផ្សព្វផ្សាយចិន ដោយកំណត់យកទីក្រុងនៅលើចំណុច «ខ្សែក្រវាត់មួយផ្លូវមួយ» និងប្រទេសគាំទ្រក្នុងការស្វែងរក និងស្វែងយល់ឱ្យបានស៊ីជម្រៅលើការងារ ស្ថានភាពរស់នៅរបស់ជនជាតិចិន និងកូនចៅចិនចំនួន ១២ក្រុម ដោយប្រើប្រាស់ទិដ្ឋភាពពិតជាក់ស្ដែងកត់ត្រាសាច់រឿងបុគ្គលស្ដីពីការតភ្ជាប់ ទ្រព្យធន បែបបទដូចគ្នា និងក្ដីស្រមៃ គូសវាសចេញជារូបភាពដ៏រស់រវើកនៃជនជាតិចិននិងកូនចៅចិន ៦០លាននាក់ នៅលើវិថីកសាងខ្សែក្រវាត់មួយផ្លូវមួយ។

ក្នុងរយៈកាលបីឆ្នាំកន្លងទៅនេះ ក្រុមផលិតករ «ឆ្ងាយដូចមិនឆ្ងាយ» បានពុះពារនូវការលំបាកយ៉ាងខ្លាំងសម្បើម ចូលជ្រៅទៅក្នុងទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក ដើម្បីធ្វើការសម្ភាស និងផ្ដិតយករូបភាពពិតៗ ហើយទទួលបានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសំណាក់បុគ្គលដែលត្រូវសម្ភាសន៍ និងស្ថាប័នដែលពាក់ព័ន្ធជាច្រើន។ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងពេលដែលក្រុមផលិតករកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ពួកគេបានបំពេញការងារថតយកនូវទិដ្ឋភាពនៃវិទ្យុមិត្តភាពកម្ពុជាចិន និងមន្ទីរពេទ្យហុងអិន។

វិទ្យុមិត្តភាពកម្ពុជាចិនចាប់ផ្ដើមផ្សាយជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៨។ វិទ្យុនេះជាវិទ្យុផ្សាយសំឡេងជាភាសាខ្មែរ ដែលរួមគ្នាបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងចិន។ រតនា គឺជាបុគ្គលិកដែលធ្វើការនៅវិទ្យុនេះអស់រយៈពេល៩ឆ្នាំមកហើយ។ ក្រៅពីធ្វើជាពិធីករក្នុងកម្មវិធីវិទ្យុ រតនា ត្រូវទទួលខុសត្រូវលើការងារត្រួតពិនិត្យអត្ថបទទាំងអស់នៅក្នុងស្ថានីយ។ គេគឺជាកូនចៅចិនជំនាន់ទីបួននៅកម្ពុជា។ ច្រើនឆ្នាំមកនេះ គេបានកំពុងមើលឃើញពីសក្ខីភាពនៃវឌ្ឍនភាពរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

ស្របពេលជាមួយគ្នានេះគាត់ក៏បានកំពុងសរសេរសាច់រឿងរបស់វិទ្យុមិត្តភាពកម្ពុជាចិនផងដែរ ដោយសារតែបទពិសោធន៍ពិសេសរបស់គាត់។

ឆិន ស៊ីនហ័រ គឺជានាយកនិងជាស្ថាបនិកនៃមន្ទីរពេទ្យហុងអិន។ នៅឆ្នាំ១៩៩៧ ពេលនោះគាត់មានអាយុ៣៨ឆ្នាំ ក្នុងនាមជាសមាជិកម្នាក់នៅក្នុងក្រុមគ្រូពេទ្យព្យាបាលជំនួយក្រៅប្រទេសរបស់ប្រទេសចិន គេបានមកដល់ប្រទេសកម្ពុជា។

ចាប់តាំងពីបានមកដល់ទឹកដីនេះជាលើកដំបូងមក គាត់បានចាប់ផ្ដើមមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពេញមួយជីវិតរបស់គាត់ជាមួយប្រទេសកម្ពុជា។ នៅក្នុងរយៈពេល២០ឆ្នាំជាងនេះ ឆិន ស៊ីនហ័រ បានពិនិត្យនិងព្យាបាលអ្នកជំងឺបានរហូតដល់៣សែននាក់ និងទទួលបានការគោរពស្រលាញ់យ៉ាងខ្លាំងពីអ្នកជំងឺទាំងខ្មែរនិងចិន ព្រមទាំងទទួលបាននូវការកោតសរសើរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។

ជាការគួរឱ្យសោកស្ដាយ អ្វីៗមិនទៀងទាត់នោះឡើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឆិន ស៊ីនហ័រ ក៏បានទទួលមរណភាពដោយរោគាពាធ ដោយបន្សល់ទុកនូវស្នាដៃ ងអនុស្សាវរីយមិនអាចកាត់ថ្លៃបាន។ ភាពយន្តឯកសារមួយនេះ ក៏ជាឯកសារវីដេអូចុងក្រោយនៅពេលដែល ឆិន ស៊ីនហ័រ នៅមានជីវិត។ សាច់រឿងពិសេសៗជាច្រើនទៀត នឹងមានបង្ហាញជូននៅក្នុងភាពយន្តឯកសារនេះ។

ភាពយន្តឯកសារនេះផងដែរ ក៏នឹងត្រូវចាក់បញ្ចាំងក្នុងពេលតែមួយជាមួយគ្នានៅលើកញ្ចក់ទូរទស្សន៍មជ្ឈិមចិន និងទូរទស្សន៍ធំៗនៅក្នុងប្រទេសផ្សេងៗទៀតផងដែរ៕