(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ដោយសារតែរសជាតិនិងគុណភាពដ៏ល្អឥតខ្ចោះដែលប្រជាជនកម្ពុជាតែងតែទទួលបាន ភាពរីករាយស្រស់ស្រាយ នាពេលព្រឹកកាន់តែប្រសើរជាងមុន ប្រជាជនកម្ពុជានិងអ្នកដែលចូលចិត្តណេសកាហ្វេជាច្រើននាក់ រួមជាមួយនឹងប្រជាជនជាង ១៨០ប្រទេសនៅទូទាំងពិភពលោក បានចូលរួមអបអរ និងប្រារព្ធទិវាកាហ្វេអន្តរជាតិ ជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុតនៅលើពិភពលោក និងជាជម្រើសកាហ្វេ ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេឆ្នាំនេះ ណេសកាហ្វេ ព្រមទាំងប្រជាជនកម្ពុជាបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរ ទិវាណេសកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេសជាង ១៨០នៅជុំវិញពិភពលោក។ ទិវានេះត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នក និយមកាហ្វេទាំងអស់ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃនៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។

នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា លោក Chandana Fernando បានឱ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី៣ ហើយនៃការប្រារព្ធទិវាណេសកាហ្វេដ៏អស្ចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា ការអបអរសាទរនេះគឺជាឱកាសមួយដើម្បីឱ្យអ្នកដែលចូលចិត្តកាហ្វេទាំងអស់ ចូលរួមចែករំលែកនូវពេលវេលាដ៏រីករាយដែលកាហ្វេ នាំមកកាន់ជីវិតរបស់ពួកគាត់។

ទិវានេះពោរពេញដោយសកម្មភាពសប្បាយរីករាយជាច្រើនរួមមាន ការលេងល្បែងកម្សាន្តជាមួយកែវណេសកាហ្វេ ដែលចាប់ផ្តើមនៅមុខផ្សារធំថ្មី បន្ទាប់មកបន្ត ទៅមជ្ឈមណ្ឌលភ្នំពេញ និងស្ថានីយរថយន្ដក្រុងច្បារអំពៅ ដែលអនុញ្ញាតឱ្យអ្នកនិយមកាហ្វេនៅតាមទីតាំងនីមួយៗ អាចចូលរួមលេងល្បែងកម្សាន្ដ ដើម្បីទទួលបាន រង្វាន់ផងដែរ។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ណេសកាហ្វេ ដោយមានទូតសុឆន្ធៈពីណេសកាហ្វេ លោក ជា វណ្ណារិទ្ធ ធ្វើការអត្ថាធិប្បាយ និងផ្តល់ជូនកាដូអនុស្សាវរីយ៍ពីណេសកាហ្វេ ដល់អ្នកនិយមកាហ្វេ រួមនិងការភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ណេសកាហ្វេ រាប់ពាន់កែវដោយឥតគិតថ្លៃផងដែរ។

NESCAFÉ ដឹងថាកាដូដែលឥតព្រៀងទុកតែងតែធ្វើឱ្យអ្នកទទួលមានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដូច្នេះហើយពួកគេបានប្រើប្រាស់រថយន្តណេសកាហ្វេ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញដើម្បីឱ្យអ្នកចូលរួមអាចថតរូប និងផ្តល់នូវភាពភ្ញាក់ផ្អើលជាមួយនឹងការចែកជូនកាដូអនុស្សាវរីយ៍ដូចជា៖ កែវណេសកាហ្វេ ណេសកាហ្វេ ប្លេនអេនព្រូវ និងណេសកាហ្វេកំប៉ុងជាដើម។ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃបេសកកម្មរួមរបស់ណេសកាហ្វេ ក្នុងការចែករំលែកកាហ្វេ និងពេលវេលាល្អៗ ជាមួយអតិថិជនទាំងអស់។

លោក Chandana បានបន្ថែមទៀតថា ក្នុងដំណើរប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា ណេសកាហ្វេ បានបង្ហាញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនង ដែលជំរុញឱ្យប្រជាជនកម្ពុជាពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ហើយជារៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើមថ្ងៃថ្មី ជាមួយ ណេសកាហ្វេ។ ក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់របស់ណេសកាហ្វេ នឹងធ្វើឱ្យអារម្មណ៍របស់លោកអ្នកស្រស់ថ្លា។

លោកបានបញ្ជាក់ទៀតថា ប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្តើមបង្កើតទំនាក់ទំនងល្អៗជាមួយគ្នា តាមរយៈការពិសាណេសកាហ្វេមួយកែវ។ ណេសកាហ្វេតែងតែ ព្យាយាមធ្វើការច្នៃប្រតិដ្ឋ និងកែលម្អផលិតផលដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរជាងមុន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ណេសកាហ្វេ នៅតែជាកាហ្វេដែលអតិថិជនតែងតែចូលចិត្តពីមួយជំនាន់ទៅមួយជំនាន់៕