(បរទេស)៖ បន្ទាប់ពីចុះអេតាស៊ីវិល ធ្វើជាប្តីប្រពន្ធស្របច្បាប់នឹងគ្នា កាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយនោះ តារាប្រុសស្រីល្បីឈ្មោះ Justin Bieber និង Hailey Beldwin បានរៀបការជាលើកទី២ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខណៈបច្ចុប្បន្នអ្នកទាំងពី តែងតែបង្ហាញជីវិតឯកជន និងការមានសុភមង្គលរបស់ពួកគេទៅកាន់អ្នកគាំទ្រជារឿយៗ។ យ៉ាងណាមិញ មុននេះបន្តិច Justin Bieber បានបង្ហោះសារផ្អែមល្ហែមពីដំណើរជីវិតរបស់លោក ក្រោយស្គាល់ Hailey Beldwin ក្នុងឱកាសខួបមួយឆ្នាំដែលពួកគេបានរៀបការជាមួយគ្នា។

ក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តារាចម្រៀង Justin Bieber បានសរសេរថា «Hailey Bieber! ខ្ញុំពិតជាមានសំណាងណាស់ ដែលបានធ្វើជាប្តីរបស់អ្នក! អ្នកបង្រៀនខ្ញុំច្រើនណាស់រាល់ថ្ងៃ ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាបុរសល្អជាងមុនឆ្ងាយ! ខ្ញុំសន្យាថានឹងធ្វើឲ្យ Hailey Bieber ! ខ្ញុំពិតជាមានសំណាងណាស់ដែលបានធ្វើជាប្តីរបស់អ្នក! អ្នកបង្រៀនខ្ញុំច្រើនណាស់រាល់ថ្ងៃ ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាបុរសល្អជាងមុនឆ្ងាយ! ខ្ញុំប្ដេជ្ញា នឹងធ្វើឲ្យអ្នក សម្រេចក្តីសុបិនដែលអ្នកចង់បាន! ខ្ញុំសន្យាថានឹងមើលថែការពារអ្នកជានិច្ច ដោយការអត់ធ្មត់និងភាពស្មោះត្រង់ !! រីករាយខួបអនុស្សាវរីយ៍ថ្ងៃអាពាហ៍ពិពាហ៍ស្រីស្រស់ស្អាតរបស់បង»

គួរជម្រាបថា Justin និង Hailey ត្រូវបានគេដឹងថាបានរៀបការលើកទី២ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋានគារលំដាប់ផ្តាយ៥ Montage Palmetto Bluff ដោយមានភ្ញៀវកិត្តិយសចូលរួមសរុបចំនួន ១៥៤ នាក់។ ទោះបីមិនសូវមានមនុស្សច្រើនចូលរួមក៏ពិតមែន តែពិធីទាំងមូល មើលទៅមានភាពសប្បាយរីករាយយ៉ាងខ្លាំង ទាំងបរិយាកាសនៅកន្លែងប្រារព្ធពិធី គឺធម្មជាតិយ៉ាងស្រស់ត្រកាល រួមផ្សំនឹងពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិកផងនោះ រឹងតែធ្វើឲ្យពិធីមង្គលរបស់តារាប្រុសស្រីទាំងពីរមានអត្ថន័យទ្វេរដង៕