(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទៅ០៤ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីពុទ្ធដីការបស់ព្រះពុទ្ធអង្គ និងអ្នកប្រាជ្ញនៅជុំវិញពិភពលោក ដែល Fresh News Plus ខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
១៖ បើគ្មានពុទ្ធិបញ្ញា ហើយមិនបានសិក្សាពីបែបបទវិន័យទៀតនោះ ម្នាលអ្នកទាំងឡាយនឹងរស់នៅដូចជាក្របីខ្វាក់នៅកណ្ដាលព្រៃយ៉ាងដូច្នេះឯង (ពុទ្ធសុភាសិត)។
២៖ ជីវិតអាចមានតម្លៃទៅបាន លុះត្រាតែអ្នកចេះបង្កើតគោលដៅក្នុងជីវិត និងធ្វើដំណើរទៅរកគោលដៅនោះ (លោក Hegel ទស្សនវិទូសញ្ជាតិអាល្លឺម៉ង់)។
៣៖ ធាតុផ្សំបីយ៉ាងដែលធ្វើឱ្យជីវិតបានល្អប្រសើរ គឺការរៀនសូត្រ ការរកស៉ីចិញ្ចឹមជីវិត និងការស្រមើស្រមៃ (លោក Christopher Morley អ្នកនិពន្ធសញ្ជាតិអាមេរិក)។
៤៖ បើគ្រប់គ្រងទ្រព្យសម្បត្តិបានល្អ អ្នកនឹងក្លាយទៅជាអ្នកមាន និងប្រកបដោយសេរីភាព តែបើអ្នកឱ្យទ្រព្យសម្បត្តិុគ្រប់គ្រងវិញ អ្នកនឹងពិបាកហើយ (លោក Edmund Burke ទស្សនវិទូអង់គ្លេស)។
៥៖ ខ្លាចឱ្យតិច សង្ឃឹមឱ្យច្រើន ស្អប់ឱ្យតិច ស្រលាញ់ឱ្យបានច្រើន នោះអ្វីល្អៗនឹងអណ្ដែតមករកអ្នកជាមិនខាន (សុភាសិតស៊ុយអែត)៕