(ភ្នំពេញ)៖ ហាងលក់ទំនិញសម្រាប់កុមារ និងទារកដ៏ល្បីល្បាញ និងពេញនិយម ដែលមានឈ្មោះថា «ប៊េប៊ីអោតឡេត (Baby Outlet)» បានបើកសម្ពោធជាផ្លូវការ នូវសាខាទី៥របស់ខ្លួនហើយ ដែលហាងនេះមានទីតាំងស្ថិតនៅលើផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីសម្ពោធសាខាទី៥ បានធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកគាំទ្រទំនិញរបស់ហាង ប៊េប៊ីអោតឡេត ភ្ញៀវកិត្តិយសជាច្រើនរូប អតិថិជនដែលជាអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោកស្រី ប៉ាង ស្រីនាថ តំណាងហាងប៊េប៊ីអោតឡេត សាខា២៧១ បានឲ្យដឹងថា ប៊េប៊ីអោតឡេត ត្រូវបានបង្កើតឡើងដោយផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ លើគោលការណ៍ ៣ធំៗ រួមមាន៖
១៖ Best Collection ជ្រើសរើសយកផលិតផល ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ
២៖ Only bestselling products ផ្តោតទៅលើផលិតផល ដែលមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
៣៖ Focus on the customer service ផ្តោតទៅលើសេវាកម្មស្នាមញញឹម និងការផ្តល់ជូនអតិថិជននូវសេវាកម្មមួយ ដែលល្អឥតខ្ចោះ។
លោកស្រី ប៉ាង ស្រីនាថ បានបន្តថា Playground ដ៏ខ្យូតៗ ដល់អូនៗ កុមារា កុមារី សម្រាប់រត់លេងកម្សាន្ត អមទីតាំងក្នុងហាងប្រកបដោយបរិយាកាសធំទូលាយ ងាយៗសម្រាប់អ្នកម៉ាក់ លោកប៉ាដើរទិញអ៉ីវ៉ាន់។ អ្វីដែលកាន់តែងាយស្រួលនោះ គឺហាងប៊េប៊ីអោតឡេត មានចំណតរថយន្តទូលាយ ងាយស្រួលក្នុងការចតផងដែរ។
«ការសម្រេចចិត្តជ្រើសរើសបោះទុនវិនិយោគជាមួយ ប៊េប៊ីអោតឡេត មិនមែនជារឿងចៃដន្យទេ។ ពួកយើង បានចាប់ផ្តើមពី Fan ដែលតែងតែពេញចិត្តនឹងសេវាកម្មយ៉ាងកក់ក្តៅរបស់ ប៊េប៊ីអោតឡេត ក៏ដូចជាទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងទាន់សម័យពីគ្រប់ៗសាខា។ អ្វីដែលពិសេសជាងនេះទៅទៀត ពួកយើងបានផ្តោតទៅលើរឿង ២សំខាន់ៗ ដែលជំរុញក្នុងការសម្រេចចិត្ត ធ្វើជាដៃគូសហការក្នុងអាជីវកម្មមួយនេះគឺ៖ គុណតម្លៃរបស់ក្រុមហ៊ុន និងសក្តានុពលដ៏ធំ របស់អាជីវកម្មនេះនាពេលបច្ចុប្បន្ន និងអនាគត»។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី តំណាងហាងប៊េប៊ីអោតឡេត សាខា២៧១។
លោក កែវ ឡុងឌី តំណាងក្រុមហ៊ុន ប៊េប៊ីអោតឡេត បានពន្យល់ថា៖
* គុណតម្លៃរបស់ក្រុមហ៊ុន៖
ប៊េប៊ីអោតឡេត គឺជាហាងដ៏ធំ ដែលផ្តោតសំខាន់ទៅលើទំនិញ ដែលមានគុណភាព និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានផ្តោតយ៉ាងសំខាន់ ទៅលើការផ្តល់សេវាកម្មមួយ ដែលល្អឥតខ្ចោះ និងបំភ្លេចមិនបានសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ការផ្តល់ជូនសេវាកម្មខាងលើនេះ សុទ្ធសឹងតែមានការបង្វឹកបង្ហាត់តាមក្បួនខ្នាតយ៉ាងស្ទាត់ជំនាញ ពីថ្នាក់ដឹកនាំរបស់ ប៊េប៊ីអោតឡេត ដើម្បីធានាបានថា គុណភាពនៃសេវាកម្មសមស្របទៅតាមស្តង់ដារ និងបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ចំពោះទំនិញវិញ ប៊េប៊ីអោតឡេត ក៏បានជ្រើសជ្រើស និងសម្រិតសម្រាំងដៃគូផ្គត់ផ្គង់ ដែលមានសមត្ថភាពក្នុងការផ្តល់ជូនទំនិញ ដែលធានាបាននូវគុណភាព ក៏ដូចជាតម្លៃសមរម្យ និងសមស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ។
លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យប៊េប៊ីអោតឡេតខ្លាំង និងរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដូចសព្វថ្ងៃនោះ គឺការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលតែងតែបំពេញនូវគ្រប់សេចក្តីត្រូវការ របស់អតិថិជន។ ដូច្នេះហើយ ក្រុមហ៊ុនប៊េប៊ីអោតឡេត ក៏តែងតែធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិករបស់ខ្លួន ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។
* សក្តានុពលដ៏ធំរបស់អាជីវកម្មនាពេលបច្ចុប្បន្ន និងអនាគត៖
សន្ទុះកំណើនកុមារនៅកម្ពុជាមានការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ ហើយនេះជាសញ្ញាមួយគូសបញ្ជាក់ថា តម្រូវការទៅលើសម្ភាររបស់កុមារ និងទារកប្រចាំថ្ងៃ ក៏មានសេចក្តីត្រូវការជាចាំបាច់ផងដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងកាន់តែជឿជាក់ ទៅលើអាជីវកម្មនេះថា នឹងល្អប្រសើរទៅថ្ងៃមុខទៀតនោះ គឺការដឹកនាំដ៏ឈ្លាសវៃ ក៏ដូចជាការជ្រោមជ្រែងរបស់គណៈគ្រប់គ្រងទាំងអស់របស់ ប៊េប៊ីអោតឡេត ផងដែរ ដែលនេះអាចបញ្ជាក់បានផងដែរថា អាជីវកម្មនេះកំពុងតែមានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ន និងអនាគត។
លោក កែវ ឡុងឌី បានឲ្យដឹងទៀតថា សព្វថ្ងៃនេះទីតាំងហាងប៊េប៊ីអោតឡេត មាន៥សាខាហើយ ខណៈនៅផ្លូវ២៧១នេះ គឺជាសាខាទី៥តែម្តង។ ទីតាំងនៅលើផ្លូវ ២៧១នេះ ជាប់ជាមួយធនាគារជីបម៉ុង ស្ថិតនៅខាងស្តាំង បើគេធ្វើដំណើរពីពេទ្យរុស្ស៉ីតាមដងវិថី២៧១ ឆ្ពោះទៅសាលាបឋមសិក្សា ហ៊ុននាង ផ្សារដើមថ្កូវ។
លោកបន្ថែមថា ដោយសារមានការគាំទ្រខ្លាំងពីអតិថិជន ប៊េប៊ីអោតឡេត គ្រោងនឹងពង្រីកទីតាំងជាបន្តបន្ទាប់ទៀត ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយខេត្តសៀមរាប គឺជាគោលដៅខេត្តទី១ ដែលក្រុមហ៊ុននេះនឹងពង្រីកអាជីវកម្មរបស់ខ្លួន។ ចំពោះរាជធានីភ្នំពេញ លោកគ្រោងនឹងបើកសាខាទី៦ នៅឈូកមាស សាខាទី៧ នៅជ្រោយចង្វារ (សាខាទាំង២នេះ នឹងត្រូវសម្ពោធនៅខែវិច្ឆិកា) ហើយសាខាទី៨ នៅច្បារអំពៅ គ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។
«ខេត្ត! យើងកំពុងតែរកទីតាំងបើកនៅសាខាខេត្តសៀមរាបផងដែរ ហើយខេត្តនេះគឺជាទីតាំងដំបូងគេ ដែលយើងកំពុងរកកន្លែងបើកហាង»។ នេះជាការបញ្ជាក់បន្ថែម ពីលោក កែវ ឡុងឌី៕