(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបបាល់ទាត់ Aston Villa បានបង្កើតកំណត់ត្រាប្រចាំក្លិបជាថ្មីម្តងទៀត ក្រោយរកបាន ៧គ្រាប់ក្នុង ១ប្រកួតជាលើកទី២ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯក Liverpool ៧-២ នៃលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១។
Aston Villa ដែលអាចរកបាន ៧គ្រាប់ទៅលើក្រុមខ្លាំងប្រចាំលីគ PL ហង្សក្រហម Liverpool ក្នុងសប្តាហ៍ទី៤ ហើយលទ្ធផលនេះក៏ជាលើកទី២ បន្ទាប់ពីអាចធ្វើបានទៅក្រុម Wimbledon FC ក្នុងលទ្ធផល ៧-១ កាលឆ្នាំ១៩៩៥ ប៉ុន្តែនេះជាលទ្ធផលដដែលៗសម្រាប់ក្រុមហង្សក្រហមដែលធ្លាប់ចាញ់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ៧-២ កាលឆ្នាំ១៩៦៣ ដែរ។
Liverpool ជាក្រុមខ្លាំងប្រចាំ Premier League ដូចទៅនឹងប្រវត្តិក្រុមកាំភ្លើងធំ Arsenal ធ្លាប់ចាញ់ក្រុម Sunderland កាលឆ្នាំ១៩៥៣ ក្នុងលទ្ធផល ៧-១។
គួរបញ្ជាក់ផងថា Aston Villa កំពុងឈរលេខរៀងទី២ រកបាន ៩ពិន្ទុ ក្នុង៣ប្រកួតរដូវកាលនេះ ដែលបានជ្រុះចេញពី League Cup ក្រោមថ្វីដៃក្រុម Stoke City ខណៈសប្តាហ៍ទី៥ ត្រូវបន្តទៅប្រជែងជាមួយក្រុម Leicester City ដោយនៅសល់ ១ប្រកួតទល់នឹង Manchester City កាលពីសប្តាហ៍ទី១ ដែលត្រូវបានពន្យារពេល៕