(ភ្នំពេញ)៖ ក្រុមហ៊ុន MORGAN GROUP ដែលកាន់គម្រាង MORGAN ENMAISON បានសម្ពោធវីឡាលំហលើពពក «Golden Sky» ក្បែរមាត់ទន្លេ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានទទួលស្គាល់ នូវផលិតផលលំដាប់ថ្នាក់កំពូល លើពិភពលោក GOLDEN SKY ផងដែរ។
ពិធីសម្ពោធគម្រោងនេះ ធ្វើឡើងនាសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួម ពីភ្ញៀវកិត្តិយសជាច្រើននាក់។
លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន MORGAN GROUP បានថ្លែងថា MORGAN បានមកដល់ប្រទេសកម្ពុជា នៅឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍន៍ និងបានចូលរួម ក្នុងការសាងសង់ អគារកាណាឌីយ៉ាជាន់ខ្ពស់ដំបូងបង្អស់ ដែលជាអគារដ៏សំខាន់មួយនៅកម្ពុជា។ លោកបានផ្តោតលើការសាងសង់វិស្វកម្ម និងការអភិវឌ្ឍអចលន ទ្រព្យអគារ MORGAN TOWER ត្រូវបានគេជ្រើសរើស ឲ្យស្ថិតនៅចំកណ្តាលកោះពេជ្រ OCIC នៃក្រុមហ៊ុនកាណាឌីយ៉ា។
លោកបន្ដថា ដោយត្រូវបានប្រើប្រាស់ នៅចុងឆ្នាំ២០២១ ក្រុមហ៊ុន MORGAN បានបន្តរីកចម្រើន និងធ្វើមូលដ្ឋានីយកម្ម ក្នុងរយៈពេល១០ឆ្នាំ នៃការអភិវឌ្ឍន៍ នៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកជិត៣០០នាក់ ដែលក្នុងនោះ ៣/២ ជានិយោជិកក្នុងស្រុក។
លោកថា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចពិភពលោក កម្ពុជាជាតំបន់ខ្ពង់រាបថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ី ក្នុងនៅរយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយរាជធានីភ្នំពេញ កំពុងអភិវឌ្ឍទៅមុខជាមួយឥតឈប់ឈររហូត បានក្លាយទៅជាទីពេញចិត្ត និងពេញនិយមបំផុត ក្នុងចំណោមអ្នកទិញ និងវិនិយោទុននៅលើពិភពលោក។
លោក Ding Yongjun បានបន្ថែមថា រាជធានីភ្នំពេញ មានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍន៍ជាមួយនឹងការកើនឡើង នូវកម្រិតជីវភាពរបស់ប្រជាជន និងបរិស្ថានលំនៅដ្ឋានប្រណីតតាមបែបប្រពៃណីដែលអាចបំពេញតំរូវការរបស់ប្រជាជនសម្រាប់ការតាំងទីលំនៅប្រជាជននិងការរស់នៅខ្ពស់បូករួមនឹងឧបករណ៍បច្ចេកទេសដ៏ល្អឥតខ្ចោះច្រើនសំបូរបែប។
ក្រុមហ៊ុន MORGANGROUP បានសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានបទពិសោធន៍ ក្នុងការរស់នៅបែបលំដាប់កំពូល នៅអាស៊ីអាគ្នេយ៍លើមាត់ទន្លេ ដ៏ល្បីល្បាញ លើពិភពលោក ដែលបានបង្កើតស្នាដៃដល់ MORGAN ENMAISON។
លោកអគ្គនាយក Ding Yongjun បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាល និងភ្ញៀវរួមនឹងដៃគូមកពីគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុន Morgan អស់រយៈពេលជាយូរមកហើយ ស្របពេលជាមួយគ្នានោះ លោកបានសម្តែងនូវក្តីរំពឹងយ៉ាងក្លៀវក្លា ចំពោះការអភិវឌ្ឍសក្តានុពលនៃលំនៅដ្ឋានប្រណីត នៅរាជធានីភ្នំពេញនាពេលអនាគត។
MORGAN GOLDEN SKY មានទីតាំងស្ថិតនៅជាន់ខាងលើ នៃអាគារទី១ នៃក្រុមហ៊ុន MORGAN ENMAISON ។ វាមានទីតាំងស្ថិត នៅក្នុងទីក្រុងរុងរឿង និងកម្រមួយនៅលើច្រាំង នៃទន្លេមេគង្គ, ដែលមានកំពស់រហូតដល់២១៨ម៉ែត្រ វាមានត្រឹមតែ៧០unit ប៉ុណ្ណោះ។
តំបន់អគារ GOLDEN SKY មានទំហំប្រហែល៣០០-៧៥០ម៉ែត្រការ៉េ មានបន្ទប់គេង៣ ទៅ៧បន្ទប់សមស្រប សម្រាប់តម្រូវការរស់នៅរបស់អ្នកទិញផ្ទះ លំដាប់ថ្នាក់ខ្ពស់។ ព័ទ្ធជុំវិញដោយទន្លេមេគង្គ៣៦០ដឺក្រេ វីឡាពីរជាន់ដ៏ប្រណីត នៅលើពពកផ្តល់ជូននូវទេសភាព បែបបន្ទប់ទទួលភ្ញៀវកំពស់៦ម៉ែត្រ បង្អួចពិដាន និងជាន់រាបស្មើនៃទេសភាពមាត់ទន្លេធំទូលាយ ចែករំលែកទៅកាន់ពិភពលោក នៃភាពទាន់សម័យនាពេលអនាគត។
ចំណតឧទ្ធម្ភាគចក្រ, កំពង់ផែ , អាងហែលទឹកលើអាកាស, SKY BAR, ស្រាក្រហមនិងបារីហ្គារ, CLUB លើអាកាស ដែលរៀបចំសំរាប់បុគ្គលលំដាប់កំពូលៗ បង្ហាញពីរបៀបរស់នៅកំពូលរបស់បុគ្គល, បន្ទប់ទទួលភ្ញៀវមានច្រកចូលដ៏ប្រណិត, ជណ្តើរយន្តឯកជនដែលទៅកាន់បន្ទប់ដោយ ផ្ទាល់,សេវាកម្មបំរើ ២៤ ម៉ោង។ លំនៅដ្ឋានឆ្លាតវៃ រួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប នាពេលអនាគត។
ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន MORGAN ENMAISON លោក ព្រាប សុវត្ថិ បានថ្លែងថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន MORGAN ENMAISON ។
ក្នុងអំឡុងពេល នៃកិច្ចសហប្រតិបត្តិការអស់រយៈពេលជាងមួយឆ្នាំអគារ MORGAN ENMAISON បានសាងសង់ឡើងហើយ Morgan គឺជាក្រុមហ៊ុនមួយ ដែលពោរពេញទៅដោយសិល្បៈស្ថាបត្យកម្ម ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងរីកដុះដាលផ្សេងទៀត ហើយក្រុមហ៊ុន ក៏ចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យជាច្រើនទៀត ដែលមានផលិតផលលំនៅដ្ឋានប្រភេទផ្សេងៗគ្នាជាច្រើន ដែលមានភាពច្នៃប្រឌិតបំផុត នៅក្នុងប្រទេសកម្ពុជា។
លោកថា «ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខទៀត MORGAN នឹងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍របស់ខ្លួន និងបង្កើតបរិយាកាសរស់នៅ ឲ្យកាន់តែល្អប្រសើរ និងមានសេវាកម្មការរស់នៅដ៏ល្អឥតខ្ចោះ សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនមកពីទូទាំងពិភពលោក ដែលមកប្រមូលផ្តុំគ្នានៅកម្ពុជា»។
ឆ្លងកាត់ប្រវត្តិ នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន MORGAN GROUP អ្វីដែលបានកត់សំគាល់ គឺការសាងសង់ និងការកើនឡើង នៃសំនង់អគារ នៃទីក្រុងរបស់ ប្រទេសកម្ពុជា។ NEW CITYWALK និងការងារស្ថាបត្យកម្មកម្រិតខ្ពស់ជាច្រើនទៀត ដែលភ្ជាប់សំណង់ទីក្រុង ហើយគ្របដណ្តប់លើបរិបទចម្រុះ នៃការិយាល័យជំនួញសំណង់ លំនៅដ្ឋាន ការប្រើប្រាស់ពាណិជ្ជកម្ម។
Morgan ឃើញថា តម្រូវការរបស់ទីក្រុងជាមួយនឹងទស្សនវិស័យអន្តរជាតិ ដែលឆ្ពោះទៅមុខបង្ហាញពីចំណុចកំពូល នៃទីប្រជុំជនជាមួយនឹងស្ថាបត្យកម្ម និង តម្រូវការរបស់ប្រជាជន ក្នុងការស្វែងរកការបង្កើតលំនៅដ្ឋានថ្មី សម្រាប់ការតាំងទីលំនៅ របស់មនុស្សនាពេលអនាគត។ ការដាក់ឲ្យដំណើរការរបស់ MORGAN GOLDEN SKY នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ Morgan ហើយបានបង្ហាញពីការមកដល់ នៃយុគសម័យលំនៅដ្ឋានប្រណីត នៅមាត់ទន្លេរបស់ប្រទេសកម្ពុជា៕