(ហ្វាំងឡង់)៖ ក្រុមហ៊ុន Rovio Entertainment បានឲ្យដឹងនៅថ្ងៃចន្ទនេះថា នាយកប្រតិបត្តិ អ្នកស្រី Kati Levoranta នឹងលាឈប់ពីក្រុមហ៊ុនផលិត កម្មវិធីហ្គេម Angry Birds នៅចុងឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។
សូមជំរាបថា អ្នកស្រី Levoranta បានដឹកនាំក្រុមហ៊ុន Rovio ចាប់តាំងពីឆ្នាំ២០១៦ និងបាននាំយកក្រុមហ៊ុនចុះបញ្ជីជាផ្លូវការនៅក្នុងឆ្នាំ២០១៧។ ភាគហ៊ុនក្រុមហ៊ុន Rovio របស់ប្រទេសហ្វាំងឡង់មួយនេះបានកើនឡើង១,២ភាគរយ បន្ទាប់ពីមានព័ត៌មានអំពីការចាកចេញរបស់អ្នកស្រី Levoranta៕