(អាមេរិក)៖ ចៅក្រមសហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុន Cisco Systems Inc បង់ប្រាក់ចំនួន ១.៩ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុន Centripetal Networks Inc ដែលបានចោទប្រកាន់ថា បានលួចចម្លងប៉ាតង់សុវត្ថិភាពតាមអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

លោកចៅក្រម Henry Morgan បានសម្រេចក្ដីថា ក្រុមហ៊ុន Cisco បានរំលោភលើប៉ាតង់ចំនួន ៤របស់ក្រុមហ៊ុន Centripetal Networks ខណៈដែលក្រុមហ៊ុន Centripetal Networks បានប្ដឹងចោទប្រកាន់ថាបានរំលោភលើប៉ាតង់ចំនួន៥។

តុលាការបានប្រកាសថា ភស្តុតាងដែល Cisco បង្ហាញដើម្បីច្រានចោលការចោទប្រកាន់ វាមិនស៊ីគ្នា ហើយភស្តុតាងខាងក្រុមហ៊ុន Centripetal គឺពិតជាបង្ហាញថា Cisco លួចចម្លងប៉ាតង់ពិតមែន។

ពាក់ព័ន្ធករណីនេះផងដែរ ក្រុមហ៊ុន Cisco គ្រោងប្ដឹងឡើងទៅតុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិក៕