(អ៉ីស្តង់ប៊ុល)៖ យោងតាមប្រភពព័ត៌មានពី BBC នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 នៃកម្មវិធី Turkish Grand Prix 2020 ត្រូវបានគណៈកម្មការរៀបចំលុបចោលចំពោះផែនការអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រចូលទស្សនាការប្រកួតនោះទៅវិញហើយ ដោយសារបញ្ហា COVID-19។

សម្រាប់កម្មវិធីប្រកួតត្រូវបានសម្រេចឲ្យដំណើរការនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះដោយការិយាល័យអភិបាលប្រចាំទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី៥ ខែតុលាម្សិលមិញ ដែលប្រកួតនៅទីលានប្រណាំង Istanbul Park ស្របពេលដែល COVID-19 នៅតែបន្តកើតមាននៅប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ។

ព្រឹត្តិការណ៍ F1 Turkish Grand Prix នេះ ត្រូវបានផ្អាកតាំងពីឆ្នាំ២០១១ ដែលកាលនោះជើងឯកបានទៅលើកីឡាករ Sebastian Vettle បើកឲ្យក្រុមប្រណាំង Red Bull៕​