(ភ្នំពេញ)៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ ហើយអាហារដែលមានសារ ធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្ស ដូចនេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅ ប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ (Nestle) ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «ដំណើរទេសចរណ៍ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ធ្វើដំណើរទៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។

កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផល នៃការធ្វើតេស្តដោយឥតគិតថ្លៃ ហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃ ក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ។

ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ សូមអញ្ជើញចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នា កុំបីអាក់ខាន នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។

កម្មវិធី ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗ អាចចែករំលែកនូវរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ សម្បូរដោយគុណប្រយោជន៍ ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗ អាចរស់នៅប្រកបដោយសុខភាពល្អ តាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។

ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរ។ ណេសត្លេ បង្ហាញក្តីសង្ឃឹមថា ប្រជាជនកម្ពុជានឹងបាន យល់ដឹងកាន់តែច្បាស់ នៅពេលសម្រេចចិត្តជ្រើសរើសផលិតផលណាមកទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុងកម្មវិធី ដ៏មានសារសំខាន់មួយនេះ៕