(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១៨ ជើងទី២ នៅថ្ងៃទី១០-១១ ខែតុលា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែតុលារួមមាន៖
១៖ អង្គរថាយហ្គឺរ Vs អគ្គិសនីកម្ពុជា
២៖ នគរបាលជាតិ Vs គិរីវង់សុខសែនជ័យ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែតុលាវិញរួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត Vs សូលទីឡូអង្គរ
២៖ កងយោធពលខេមរភូមិន្ទ Vs បឹងកេត
៣៖ វិសាខា Vs ព្រះខ័នរាជស្វាយរៀង
៤៖ ភ្នំពេញក្រោន Vs ណហ្គា។

ការប្រកួតប្រចាំសប្តាហ៍ទី១៨នេះដែរ មានគូពិសេសត្រូវជួបគ្នាគឺរវាងក្រុម វិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៤ មាន២៥ពិន្ទុ និងត្រូវទទួលភ្ញៀវ ក្រុមជើងឯកចាស់ព្រះខ័នរាជស្វាយរៀង ដែលបានឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៣៥ពិន្ទុ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ក្នុងទឹកដីនៃកីឡដ្ឋានព្រីនស៍នាម៉ោង ១៨៖០០នាទីល្ងាច៕