(ក្រុងឡុងដ៍)៖ កីឡាករ Tammy Abraham, Ben Chiwell និង Jadon Sancho ត្រូវបានគ្រូបង្វឹកលោក Gareth Southgate ដកឈ្មោះចេញពីបញ្ជីជម្រើសជាតិអង់គ្លេស មុនជំនួបធំទល់នឹងវ៉េល និងប៊ែលហ្ស៊ិក ដោយសារមិនគោរពវិធាននៃការការពារជំងឹ Covid-19។
ពួកគេបានស្ថិតក្នុងចំណោមច្រើនជាង ៦នាក់ផ្សេងទៀតក្នុងការចូលរួមពិធី Surprise គម្រប់ ២៣ឆ្នាំរបស់ខ្សែប្រយុទ្ធតោខៀវ Chelsea, Tammy Abraham គ្រាដែលពួកគេបានសុំទោសចំពោះកំហុសដោយអច្ចេតនានេះរួចរាល់ហើយដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ នេះ។
លោក Gareth Southgate បានថ្លែងក្នុងសន្និសីទមុនជំនួបទល់នឹងវ៉េលក្នុងមិត្តភាពយប់នេះថា «យើងត្រូវបានប្រាកដថា គ្មាន Covid-19 ក្នុងក្រុម ហើយស្ថិតក្នុងដំណាក់កាលនេះ យើងត្រូវតែការពារទាំងអស់គ្នាតាមដែលអាចធ្វើទៅបាន»។
បន្ថែមលើនេះ ខ្សែបម្រើ Phil Foden របស់ក្លិប Manchester City និង Mason Greenwood របស់ Manchester United ក៏ត្រូវបានដកឈ្មោះចេញជាបណ្តោះអាសន្នដូចគ្នា ដោយសារករណីដូចគ្នា គ្រាដែលខ្សែប្រយុទ្ធដែលកំពុងឡើងជើង Dominic Calvert-Lewin ត្រូវបានកោះហៅចូលជម្រើសជាតិតោកំណាចអង់គ្លេសលើកដំបូង៕