(អាល្លឺម៉ង់)៖ ការលក់រថយន្តរបស់ក្រុមហ៊ុន BMW នៅក្នុងត្រីមាសទី៣ឆ្នាំនេះ បានកើនឡើង៨,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានរថយន្តចំនួន៦៧៥,៦៨០គ្រឿង ត្រូវបានលក់, នេះបើតាមក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។
«យើងអាចបង្កើនការលក់របស់យើង នៅក្នុងត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការរាតត្បាត ពីវីរ៉ុស COVID-19 ក្តី», នេះបើតាមលោក Pieter Nota សមាជិកក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុន BMW ទទួលបន្ទុកផ្នែកអតិថិជន ម៉ាកសញ្ញា និងការលក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ប្រទេសចិន គឺជាទីផ្សារធំជាងគេបំផុតតែមួយគត់ នៅលើពិភពលោក របស់ក្រុមហ៊ុន BMW ជាមួយនឹងការលក់បានកើនឡើង នៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២០នេះ៕