(ភ្នំពេញ)៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ នឹងទន្ទឹមរង់ចាំ ការសម្រាលបុត្រភ្លោះ របស់អ្នកនាង សាន សុខខេង ដែលជាម្ចាស់លក់ផលិតផលបំប៉នសុខភាព Happy Sweet Oshop បានសម្រាលបុត្រភ្លោះប្រកបដោយសុវត្ថិភាព និងស្រស់ស្អាតគួរឱ្យស្រលាញ់ណាស់។

អ្នកនាង សាន សុខេង បានទទួលយកសេវាកម្មបង្ករកំណើតក្រៅខ្លួន និងជ្រើសយកកូនប្រុសទៀត ពីមន្ទីរពហុព្យាបាល និងសម្ពព អរៀនដា ដែលធ្វើឱ្យអតិថិជនគាំទ្រផលិតផលរបស់ខ្លួនទន្ទឹងរង់ចាំ ថាតើអាចបានដូចបំណង និងអាចមានសុវត្ថិភាពដែលឬទេ ។ជាក់ស្ដែងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ អ្នកនាង សាន សុខខេង បានសម្រាលកូនភ្លោះ ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។

ក្រោយពីទទួលបានរូបភាពដ៏ស្រស់ស្អាត ដែលបានបង្ហោះលើសង្គមហ្វេសប៊ុក ពីមុខមាត់ដ៏គួរឱ្យស្រលាញ់របស់កូនភ្លោះនេះ បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាសរសើរ និងមានការចែករំលែកព្រោងព្រាតលើបណ្តាញសង្គម។

គួរបញ្ជាក់ដែរថា អ្នកនាង សាន សុខខេង បានមកទទួលសេវា បង្ករកំណើតក្រៅខ្លួននៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយអ្នកនាងមានបំណងចង់បានកូនភ្លោះប្រុស។ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ធ្វើឱ្យក្តីប្រាថ្នារបស់អ្នកនាង បានសម្រេចដោយជោគជ័យ។

អ្នកនាង សាន សុខខេង បានសម្តែងការពេញចិត្តជាខ្លាំងមកលើ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងជាពិសេសបញ្ហាជំងឺលំបាកមានកូន ដែលអាចធ្វើការបង្ករកំណើតក្រៅខ្លួនបានដោយកំណត់ភេទរឺចំនួនដែកូនលចង់បាន។

មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗដែលកំពុងបម្រើការក្នុងស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ អនាម័យស្អាត រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សម្រាល និងបន្ទប់សម្រាក ត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេស ដើម្បីផ្ដល់បាននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ ព្រមទាំងសេវាកម្មដ៏ល្អឥតខ្ចោះ៕