(អង់គ្លេស)៖ ក្រុមហ៊ុនអាកាសចរណ៍ EasyJet របស់ចក្រភពអង់គ្លេស បានព្រមានថា ខ្លួននឹងរាយការណ៍ អំពីការខាតបង់ប្រាក់ចំនួន៨៤៥លានផោន (១,០៩ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងបន្តពិនិត្យហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ខណៈដែលការធ្វើដំណើរ នៅតែត្រូវបានកាត់បន្ថយ ដោយការរាតត្បាតពីជំងឺឆ្លងជាសកលនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ។
ក្រុមហ៊ុនអាកាសចរណ៍ បានផ្តល់សញ្ញាដល់រដ្ឋាភិបាលថា ខ្លួនអាចនឹងត្រូវការការគាំទ្រហិរញ្ញវត្ថុបន្ថែមទៀត។
សម្រាប់រយៈពេល១២ខែ គិតរហូតដល់ចុងខែកញ្ញា, ក្រុមហ៊ុន EasyJet បានឲ្យដឹងថា ខ្លួនរំពឹងថា នឹងរាយការណ៍តួរលេខប្រាក់ខាតបង់ មុនពេលបង់ពន្ធ នៅចម្លោះពី៨១៥លានផោន ដល់៨៤៥លានផោន៕