(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើបារាំង Paul Pogba បានបង្ហាញអារម្មណ៍ថា រូបគេមានក្តីសុបិនថានឹងអាចបានទៅលេងឲ្យក្រុម Real Madrid របស់អេស្ប៉ាញនៅថ្ងៃណាមួយ ដោយបច្ចុប្បន្នបានកំពុងប្រកបអាជីពជាមួយក្រុមអង់គ្លេស Manchester United លេងនៅ Premier League។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

Pogba ដែលមានវ័យ ២៧ឆ្នាំបានថ្លែងថា «ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ Man Utd ដែលក្លិបសមនឹងទទួលបានបន្ថែម»

ខ្សែបម្រើ-ប្រយុទ្ធ Pogba បានចូលរួមជាមួយបិសាចក្រហមកាលឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណ ៨៩លានផោនពីក្រុមអ៉ីតាលី Juventus និងជាសមាជិកក្រុមមាន់គកបារាំងដែលបានឈ្នះពាន World Cup ឆ្នាំ២០១៨ ទៀតផង ជាមួយនឹងកិច្ចសន្យាចាស់របស់គេនៅកីឡដ្ឋាន Old Trafford នឹងផុតកំណត់នៅបំណាច់រដូវកាលនេះ។

Pogba បានបញ្ជាក់ថា បច្ចុប្បន្នរូបគេកំពុងលេងឲ្យ Man Utd ហើយនឹងកំពុងផ្ដោតអារម្មណ៍ចំពោះការវិលត្រឡប់ទៅកាន់រកទម្រង់លេងដ៏ល្អឡើងវិញផងដែរ ដោយមកទល់ពេលនេះលេងនៅលីគកំពូលអង់គ្លេស រូបគេកំពុងបង្ហាញខ្លួនបាន ១១១ប្រកួត និងរកបាន ២៥គ្រាប់៕