(ភ្នំពេញ)៖ កីឡាករកម្ពុជាមាន ៧រូបបាននាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើន ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយឆ្លងកាត់ ១៧សប្តាហ៍។ កីឡាករទាំង ៧នាក់ខាងលើនោះមកពីក្លិបផ្សេងៗគ្នា។

ខាងក្រោមនេះជាកីឡាករខ្មែរទាំង ៧នាក់មកពីក្លិបផ្សេងគ្នាដែលរកបានគ្រាប់ច្រើនជាងគេមានដូចជា៖

១៖ កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត រកបាន ១៥គ្រាប់
២៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៩គ្រាប់
៣៖ កីឡាករ រឹង ប៊ុនហៀង របស់ក្លិបវិសាខា រកបាន ៩គ្រាប់
៤៖ កីឡាករ កែវ សុខផេង របស់វិសាខា រកបាន ៩គ្រាប់
៥៖ កីឡាករ ណារ៉ុង កក្កដា របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៧គ្រាប់
៦៖ កីឡករ សៀន សុភក្ត្រា របស់ក្លិបអគ្គីសនីកម្ពុជា រកបាន ៦គ្រាប់
៧៖ កីឡករ ដាវ នីម របស់ក្លិបគិរីវង់សុខសែនជ័យ រកបាន ៦គ្រាប់៕