(ភ្នំពេញ)៖ ដើម្បីអបអរព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខ ផ្សារទំនើបអ៉ីអន នឹងមានការផ្ដល់ជូនពិសេសសម្រាប់អតិថិជនរបស់ខ្លួន ដោយមានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ ការលក់លាងឃ្លាំងជារៀង រាល់សប្តាហ៍ ព្រមជាមួយកាដូផងដែរ ចាប់ពីថ្ងៃទី ១៣ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្វីដែលកាន់តែពិសេសនោះ គឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី០២ វិច្ឆិកា អតិថិជននឹងទទួលបានភេសជ្ជៈ Pepsi ១យួរ (៤កំប៉ុង) ផងដែរ រាល់ការជាវទំនិញចាប់ពី៤០ដុល្លារ ក្នុង១វិក័យបត្រទ្បើងទៅ នៅផ្សារទំនើបអ៉ីអន ភ្នំពេញ និងសែនសុខស៊ីធី (ផ្ដល់ជូនតែ ២០០យួរប៉ុណ្ណោះក្នុង១ថ្ងៃ នៅផ្សារទំនើបអ៉ីអនភ្នំពេញ ឬសែនសុខស៊ីធី)។

គួរបញ្ជាក់ថា ផ្សារទំនើបអ៉ីអន ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ដែលជាហាងលក់ទំនិញទូទៅធំជាងគេ និងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយមានទំនិញជាច្រើនប្រភេទដូចជា គ្រឿងទេស បន្លែ ផ្លែឈើ សម្លៀកបំពាក់បុរស នារី កុមារ សម្ភារៈក្មេងលេង សម្ភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀត។ ក្រៅពីនេះ ផ្សារទំនើបខ្នាតតូច MaxValu ចំនួន១៣សាខា ដែលមានទំនិញជាច្រើនមុខ ក៏ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ផងដែរ ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕