(ភ្នំពេញ)៖ ម៉ាកប្រេន THE Fresh របស់ក្រុមហ៊ុនជប៉ុនដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនដូចគ្នារហូតដល់ទៅ១៦ក្រុមហ៊ុន បាននឹងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីពួតដៃគ្នាជំរុញអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មកសិកម្ម ផ្តើមចេញការផលិតដល់ការទទួលទាន។

បច្ចុប្បន្ននេះ បេ្រនមួយនេះ បានចាប់ផ្តើមលក់សាកល្បងជំហានដំបូងរបស់ខ្លួន ជាមួយការបញ្ជាទិញតាមរយៈប្រព័ន្ធអាយធី(IT) គឺអតិថិជនក្នុងទីក្រុងភ្នំពេញអាចបញ្ជាទិញតាមរយៈApp របស់ខ្លួនឈ្មោះ THE Fresh ។

ចំណុចពិសេសរបស់ប្រេនមួយនេះ គឺការផ្តល់ជូនអតិថិជននូវគុណភាពបន្លែការលាង វេចខ្ចប់ រួមទាំង សេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានយ៉ាងល្អឥតខ្ចោះបំផុត។

កាន់តែពិសេសជាងនោះទៅទៀតនោះ រាល់កញ្ចប់បន្លែនិមួយៗ ត្រូវបានរៀបចំរួចជាស្រេចដោយអ្នកជំនាញជនជាតិជប៉ុន ដោយគិតរួចជាស្រេចជូន អតិថិជនរបស់ខ្លួនដើម្បីទទួលបាន សុខភាពល្អ និង សម្រស់ស្រស់ស្អាតតាមរយះការទទួលទានបន្លែ។

ខាងក្រោមនេះជាវិធីងាយៗដើម្បីទទួលបានព័ត៌មានបន្ថែមអំពីប្រេនមួយនេះ៖