(កូឡាឡាំពួរ)៖ ប្រទេសកាតា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Champions League 2020 ភាគខាងកើតជាបន្តទៀត ក្រោយពីទទួលបានការឯកភាពពីសមាជិក AFC ក្នុងកិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃសុក្រ ទី០៩ ខែតុលានេះ។

កាតា ដែលជាប្រទេសម្ចាស់ផ្ទះនៃ World Cup 2022 ផងនោះ ទើបតែធ្វើម្ចាស់ផ្ទះនៃការប្រកួត AFC Champions League ឆ្នាំនេះ សម្រាប់តំបន់អាស៊ីខាងលិចរួមមក ដោយរកបានក្រុម Persepolis របស់ប្រទេសអ៉ីរ៉ង់ឈរចាំមុន សម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

ការប្រកួតចាប់ពីវគ្គសន្សំពិន្ទុក្នុងពូល E ទៅដល់ពូល H, វគ្គ ១៦ក្រុម វគ្គ ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងឡើងនៅទីក្រុងដូហា ប្រទេសកាតាតែមួយគត់៕