(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទៅ១១ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំង ៥ នោះរួមមាន៖

១៖ បើមិនចំណាយពេលដើម្បីហាត់ប្រាណនោះទេ អ្នកនឹងត្រូវចំណាយពេលសម្រាកនៅពេទ្យ។ លោក ស្ទីវ ចប ស្ថាបនិកក្រុមហ៊ុន Apple

២៖ បុគ្គលដែលមានជីវិតរស់នៅយ៉ាងត្រឹមត្រូវ និងសមរម្យ ទោះបីរស់នៅក្នុងភាពស្ងប់ស្ងាត់ ក៏មើលទៅហាក់ដូចមានអំណាចជាងអ្នកដទៃដែរ។ លោកស្រី មីឆេល អូបាម៉ា (Michelle Obama) ភរិយារបស់លោក បារ៉ាក់ អូបាម៉ា

៣៖ មេដឹកនាំពិតប្រាកដ មិនមែនគ្រាន់តែចង្អុលផ្លូវឱ្យគេដើរតាមនោះទេ។ លោកស្រី ឥន្ទ្រា គន្ធី (Indira Gandhi) ស្ត្រីអ្នកនយោបាយឥណ្ឌា។

៤៖ ជីវិតគឺជាការផ្លាស់ប្ដូរ ភាពរីកចម្រើនគឺជាជម្រើស ដូច្នេះចូរជ្រើសរើសដោយភាពក្លាហាន។ វីរនារីឥន្ទ្រិយ៍ដែកថែប អេនជីឡា មឺកឃែល (Angela Merkel) អធិការបតីអាល្លឺម៉ង់។

៥៖ គ្មានអ្វីដែលត្រូវបរាជ័យនោះទេ លើកលែងតែយើងមិនព្យាយាមធ្វើវាបន្តទៀតតែប៉ុណ្ណោះ។ លោក អេលបឺត ហាប់បាត (Elbert Hubbard) អ្នកជំនួញជនជាតិអាមេរិក៕