(បរទេស)៖ កម្មវិធី The Voice គឺជាកម្មវិធីប្រលងចម្រៀងតាមស្ថានីយទូរទស្សន៍ដ៏ពេញនិយមបំផុតនៅលើពិភពលោក ហើយក៏មានដែរនៅប្រទេសកម្ពុជា គឺតាមរយៈស្ថានីយទូរទស្សន៍ហង្សមាស។ តើកម្មវិធីដ៏មានប្រជាប្រិយភាពនេះមានដើមកំណើតនៅប្រទេសណាមុនគេ ហើយអ្នកណាខ្លះជាផលិតករ?

The Voice ត្រូវបានចាប់កំណើតឡើងដំបូងនៅប្រទេសហូឡង់ ដែលមានផលិតករចំនួនពីររូប នោះគឺលោក ចន ឌឺម៉ុល (John De Mol) និងតារាចម្រៀងម្នាក់ទៀតឈ្មោះ រ៉ូអ៊ែល វ៉ានវីលហ្សែន (Roel Van Velzen)។

កម្មវិធីលំដាប់ពិភពលោកនេះផងដែរ ត្រូវបានលេចរូបរាងឡើងដំបូងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ ដែលមានឈ្មោះថា «The Voice of Holland» ជាមួយវត្តមានរបស់គណៈកម្មការវាយតម្លៃ (Coach) ៤រូប។

ក្រោយទទួលបានការគាំទ្រយ៉ាងសម្បើមពីទស្សនិកជនជុំវិញពិភពលោក កម្មវិធីនេះក៏បានលក់សិទ្ធិ (Franchise) ទៅឱ្យបណ្ដាទូរទស្សន៍ជាច្រើនក្នុងពិភពលោក ក្នុងនោះក៏មាននៅកម្ពុជាដែរ។

ទន្ទឹមនឹងភាពជោគជ័យរបស់កម្មវិធីហូឡង់មួយនេះ ក៏មានកម្មវិធីប្រកួតប្រជែងចម្រៀងផ្សេងទៀតដែរ ដូចជា The X Factor និង Idols ជាដើម៕