(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១៨ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២ មានដូចខាងក្រោមនេះ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែតុលារួមមាន៖
១៖ អង្គរថាយហ្គឺរ ៤-៣ អគ្គិសនីកម្ពុជា
២៖ នគរបាលជាតិ ២-១ គិរីវង់សុខសែនជ័យ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែតុលាវិញរួមមាន៖
២៖ កងយោធពលខេមរភូមិន្ទ ០-២ បឹងកេត
៣៖ វិសាខា ០-២ ព្រះខ័នរាជស្វាយរៀង
៤៖ ភ្នំពេញក្រោន ១-០ ណហ្គា។

សម្រាប់ការប្រកួតនៅថ្ងៃចន្ទ ទី១២ ខែតុលា រួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត ៥-២ សូលទីឡូអង្គរ។

សូមបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១៨ បឹងកេតនៅតែបន្តឈរនៅកំពូលតារាងដដែល ដោយមាន ៤០ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ២-០៕