(លីវេីភូល)៖ ខ្សែបម្រើជនជាតិហ្គីណេ របស់ក្លិបបាល់ទាត់ Liverpool កីឡាករ Naby Keita ត្រូវបានគេរកឃើញថា មានលទ្ធផលវិជ្ជមាននៃវីរ៉ុស COVID-19 ដែលបានក្លាយជាកីឡាករទី៤ហើយក្នុងក្លិបហង្សក្រហមដែលបានឆ្លងវីរ៉ុសនេះ បន្ទាប់ពីកីឡាករ Thiago Alcantara, Sadio Mane និងកីឡាករ Xherdan Shaqiri។ នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

Keita ត្រូវបានគេដឹងថា បានឆ្លង COVID-19 នៅឯជំរំហ្វឹកហាត់ Guinea National Team ដេីម្បីត្រៀមប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិហ្គាំបៀ។

សមាជិកក្រុមជម្រើសជាតិហ្គីណេ ចំនួន៣នាក់ផ្សេងទៀតរួមមាន កីឡាករ Francois Kamano, Ibrahima Kone និងកីឡាករ Ibrahima Camara ក៏ត្រូវបានគេរកឃើញមានភាពវិជ្ជមាននៃវីរ៉ុស COVID-19 ផងដែរ។

កីឡាករដែលឆ្លងវីរ៉ុសទាំងអស់ ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេភ្លាមៗទៀតដែរ៕