(ភ្នំពេញ)៖ សួនទឹកហ្កាឌិនស៊ីធីវ៉តធើផាក (Garden City Water Park) មានបើកវគ្គបណ្តុះបណ្តាលពិសេស គឺថ្នាក់បង្រៀនហែលទឹក ដែលមានគោលបំណងធំមួយ ក្នុងការបង្រៀនមនុស្សគ្រប់វ័យឱ្យចេះពីការសង្រ្គោះបឋម ការធ្វើចលនាសង្គ្រោះ CPR ក៏ដូចជាសង្គ្រោះអ្នកជំងឺពីការលង់ទឹក បានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញ។

បន្ថែមពីនេះទៀតសួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក ធ្វើការបើកវគ្គបណ្តុះបណ្តាលពិសេសជាច្រើន ដូចជាឆ្មាំអាងហែលទឹក «Lifeguard», ជំនាញជិះស្គីរលក «Flow RiderClub» និងថ្នាក់សង្គ្រោះបឋម «First Aid»។

ព័ត៌មានបន្ថែមពីថ្នាក់បង្រៀនហែលទឹកតម្លៃ សម្រាប់ថ្នាក់បង្រៀនហែលទឹក ៧ដុល្លារ ក្នុងមួយម៉ោង (មួយម៉ោង អនុញ្ញាតឱ្យតែ៣នាក់តែប៉ុណ្ណោះ) ក៏មានថ្នាក់បង្រៀនហែលទឹកពិសេសផងដែរ។

ថ្នាក់បង្រៀនហែលទឹកនេះ មានគោលបំណងធំមួយ ក្នុងការបង្រៀនមនុស្សគ្រប់វ័យឲ្យចេះជួយសង្គ្រោះអ្នកហែលទឹកបានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញនៅ Garden City Water Park ការធ្វើចលនាសង្គ្រោះ CPR ក៏ដូចជាសង្គ្រោះអ្នកជំងឺពីការលង់ទឹក បានយ៉ាងស្ទាត់ជំនាញ និងតាមយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពីគ្រូជំនាញនៅ Garden City Water Park។

សូមបញ្ជាក់ ថ្នាក់បង្រៀនសង្គ្រោះអ្នកហែលទឹកនេះ នឹងចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ១០ព្រឹកជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃចន្ទ, អ្នករៀនហែលទឹកទាំងអស់មិនអនុញ្ញាតឱ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ លុះត្រាតែធ្វើការជាវសំបុត្រសម្រាប់ ចូលលេងកម្សាន្តផ្សេងទៀត។

ជាមួយគ្នានេះដែលសួនទឹក ក៏មានបង្រៀនវគ្គជំនាញឆ្មាំអាង ហែលទឹក ហើយវគ្គបណ្តុះបណ្តាល ឆ្មាំអាងហែលទឹកនេះ មានគោលបំណងធំមួយ គឺចង់ឱ្យសាធារជនទាំងអស់ បានដឹងអំពីច្បាប់ និងរបៀបជួយសង្គ្រោះផ្សេងៗ នៅពេលអ្នកទាំងអស់គ្នាកំពុងលេងកម្សាន្ត ឬធ្វើដំណើរតាមទឹក។

សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្តុះបណ្តាល៖

* វគ្គ Basic Lifeguard Skills (អាយុចាប់ពី ១០ឆ្នាំ រហូតដល់ ១៤ឆ្នាំ) មានរយៈពេល ២ម៉ោង និងតម្លៃ១៥ដុល្លារ ក្នុងមួយនាក់
* វគ្គ Professional International Lifeguard Training (អាយុចាប់ពី ១៥ឆ្នាំឡើងទៅ) មានរយៈពេល ៣ថ្ងៃ និងតម្លៃ ១១០ដុល្លារ ក្នុងមួយនាក់។

វគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៣ល្ងាច និងមាននៅតែថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ និងសុក្រតែប៉ុណ្ណោះ សិក្ខាកាមចូលរួមបណ្តុះបណ្តាលនឹងមិនអនុញ្ញាតឱ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

* ជំនាញជិះស្គីរលក «Flow RiderClub» ក្នុងគោលបំណងចង់ឱ្យអ្នកបានហ្វឹកហាត់វិជ្ជាគុណនៅលើស្គីរលក របស់ហ្កាឌិនស៊ីធីវ៉តធើផាកហើយក៏ដូចជារកអ្នកខ្លាំងពូកែត្រៀមប្រកួតនៅថ្នាក់តំបន់ នាពេលអនាគត។

* អំពីវគ្គបណ្តុះបណ្តាល Flow Rider ជិះស្គីរលក ដោយបង្រៀនរៀនសិស្សមួយ គ្រូមួយ រយៈពេល៣០នាទី តម្លៃ ៥ដុល្លារ, រយៈពេល ១ម៉ោង តម្លៃ ៩ដុល្លារ), រៀនជាក្រុម (ច្រើនបំផុត ៣នាក់) រយៈពេល ៣០នាទី តម្លៃ១២ដុល្លារ) រយៈពេល ១ម៉ោង តម្លៃ២២ដុល្លារ)

វគ្គបណ្តុះបណ្តាល Flow Rider នឹងចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០ព្រឹក និងមានបង្រៀនជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃច័ន្ទ, សិក្ខាកាមចូលរួមបណ្តុះបណ្តាល នឹងមិនអនុញ្ញាតឱ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

បន្ថែមពីនេះ សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក ក៏មានចាប់បើកវគ្គបង្រៀនសង្គ្រោះបឋមពិសេស សម្រាប់ទុកគ្រាន់ជួយជីវិតក្រុមគ្រួសារ មិត្តភក្ត ឬជីវិតមនុស្សនានាបានក្នុងគ្រាមានអាសន្ន។

* វគ្គ First Aid មានរយៈពេល ១ម៉ោង និងតម្លៃ ១០ដុល្លារ ក្នុងមួយនាក់។

* វគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៣ល្ងាច និងមាននៅតែថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ និងសុក្រតែប៉ុណ្ណោះ, សិក្ខាកាមចូលរួមបណ្តុះបណ្តាលនឹងមិនអនុញ្ញាតឱ្យលេងឧបករណ៍កម្សាន្តផ្សេងៗនោះទេ។

ដើម្បីសម្តែងនូវការអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាកន្លងមកនេះ សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក ធ្វើការផ្តល់ជូនការបញ្ចុះតម្លៃ 40% បន្តទៀតទៅលើថ្លៃសំបុត្រ សម្រាប់ប្រជាជនកម្ពុជាដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងមានកម្មវិធីជប់លៀងសប្បាយសប្បាយ ដូចជា៖ Let’s Glow Party EDM នៅថ្ងៃទី២៤ ខែតុលា, ពិធីបុណ្យអុំទូក, Halloween, ការអបអរឆ្នាំថ្មី និងកម្មវិធីពិសេសជាច្រើនទៀតក្នុងពេលឆាប់ៗនេះសម្រាប់អ្នកទាំងអស់គ្នា។

ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះ ឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ https://g.page/garden-city-water-park?share

ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីទាំងអស់នោះ សូមបន្តតាមដានព័ត៌មានតាមរយៈហ្វេសប៊ុក Instagram, ឆានែល Telegram, TikTok និងការចុះឈ្មោះសមាជិកហ្វេនក្លឹបរបស់សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក៕
Instagram: www.instagram.com/gardencitywaterpark_cambodia
Telegram: www.t.me/gardenc