(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១៩ ជើងទី២ នៅថ្ងៃទី១៧-១៨ ខែតុលា ដោយមាន ៦ក្រុមចូលរួម។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែតុលារួមមាន៖
១៖ សូលទីឡូអង្គរ Vs នគរបាលជាតិ
២៖ អគ្គិសនីកម្ពុជា Vs អាស៊ីអឺរ៉ុប យូណាយធីត។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៨ ខែតុលាវិញរួមមាន៖
១៖ យុវជនបាទី U18 Vs អង្គរថាយហ្គឺរ។

ការប្រកួតប្រចាំសប្តាហ៍ទី១៩នេះ មានតែ ៣គូប៉ុណ្ណោះចូលរួម ដោយក្រុមសូលទីឡូអង្គរ ដែលឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន ១១ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវនគរបាលជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៩ និងមាន ១៧ពិន្ទុ នាថ្ងៃសៅរ៍ ទី១៧ ខែតុលា ក្នុងកីឡដ្ឋាន អេស.អ.យូ នៅម៉ោង ១៥៖៣០នាទីរសៀល៕