(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានសហការជាមួយ Smile Shop ដែលជាក្រុមហ៊ុន E-commerce ដ៏ធំមួយនៅកម្ពុជា ដើម្បីផ្តល់ការបញ្ចុះតម្លៃ ១០% បន្ថែមជូនអតិថិជនដែលទិញទំនិញនៅហាង Smile Shop និងជ្រើសរើសការទូទាត់ទំនិញជាមួយ Chip Mong Pay ហើយអ្វីដែលកាន់តែពិសេសនោះ គឺការបញ្ចុះតម្លៃនេះបូកបញ្ចូលលើការបញ្ចុះតម្លៃដែលមានស្រាប់ផងដែរ។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ គឺស្រួលបំផុត រាល់ពេលលោកអ្នកទិញទំនិញនៅហាងទំនិញអនឡាញ Smile Shop រួចហើយលោកអ្នកគ្រាន់តែជ្រើសរើសទូទាត់តាម Chip Mong Pay ជាការស្រេច។

ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្រាប់អតិថិជនអាចទាញយក Chip Mong Pay តាមរយៈ៖
* សម្រាប់ប្រព័ន្ធ iOS៖ https://apple.co/2mj4M0i
* សម្រាប់ប្រព័ន្ធ Android៖ http://bit.ly/2lKEhAG

លោកអ្នកក៏អាចទាញយក Smile Shop តាមរយៈលីង https://bit.ly/smiledeals បានផងដែរ៕