(ភ្នំពេញ)៖ អ្នកឈ្នះរង្វាន់ដល់ទៅជាង១០០នាក់ ពីក្រុមហ៊ុន Panasonic នៅក្នុងកម្មវិធីប្រូម៉ូសិន «រីករាយជាមួយឆ្នោតសំណាង នាំលាភនាឱកាសបុណ្យភ្ជុំបិណ្ឌ» ដែលផ្តល់សំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនទូទាំងប្រទេស ដែលបានទិញផលិតផល Panasonic នារដូវកាលបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ។

Panasonic តែងតែធ្វើការសម្រិតសម្រាំង នូវគុណភាពផលិតផលល្អបំផុត ដែលជួយធ្វើឲ្យការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ជាមួយគ្នានេះ ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល ក្រុមហ៊ុនបានរៀបចំកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយបានធ្វើការចាប់រង្វាន់ និងប្រគល់រង្វាន់ជូនដល់អតិថិជន ដោយធ្វើការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Panasonic Cambodia នៅថ្ងៃទី០៦ តុលា (ចាប់រង្វាន់) និងថ្ងៃទី០៨ តុលា ប្រគល់រង្វាន់។

Panasonic បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ចំនួន១២៣នាក់ ក្នុងនោះមាន រង្វាន់ធំ ឈ្នះម៉ូតូហុងដា Scoopy ចំនួន៣គ្រឿង ទូរស័ព្ទដៃ iPhone 11 Pro ចំនួន២គ្រឿង ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonic ចំនួន៣គ្រឿង ទូទឹកកក ចំនួន៥គ្រឿង ម៉ាស៊ីនចម្អិនម៉ៃក្រូវេវ ចំនួន១០គ្រឿង ទូរទស្សន៍ Panasonic ទំហំ32អ៊ីញ ចំនួន១០គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន ២០គ្រឿង ម៉ាស៊ីនកិនក្រឡុកផ្លែឈើ ចំនួន៣០គ្រឿង និងម៉ាស៊ីនកៀបសក់ ចំនួន៤០គ្រឿង។

Panasonic Cambodia មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជននៅទូទាំងប្រទេសកម្ពុជា និងទិញផលិតផលគ្រឿងអេឡិចត្រូនិករបស់ Panasonic យកទៅប្រើប្រាស់ដោយមានទំនុកចិត្តបំផុតចំពោះគុណភាពផលិតផលរបស់ Panasonic ។

ក្រុមហ៊ុន Panasonic បង្កើតកម្មវិធីប្រូម៉ូសិននេះឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic ហើយក្នុងពេលឆាប់ៗទៀតនេះ ក្រុមហ៊ុននឹងមានកម្មវិធីប្រូម៉ូសិនផ្តល់សំណាងដ៏អស្ចារ្យដូចគ្នានេះជាបន្តបន្ទាប់បន្ថែមទៀត សូមកុំភ្លេចតាមដាន គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Panasonic Cambodia។

Panasonic កម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសល្អប្រសើរ និងយូរអង្វែងដល់សង្គម និងសហគមន៍។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជនរបស់ខ្លួន។
សំរាប់ពត័មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh

អបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង១២៣នាក់ សូមពិនិត្យមើលឈ្មោះ និងរង្វាន់នៅតារាងខាងក្រោម៖