(ភ្នំពេញ)៖ realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសនូវ realme 7i ដែលមានកាមេរ៉ាអាចថតបានច្បាស់ដូចគ្នាជាមួយនឹង realme 7 Pro អាចលេង filte rប្តូរពណ៌ថ្មីៗជាច្រើន និង realme 7 ដែល Gamer ចូលចិត្តបំផុតជាមួយការបំពាក់នូវកាមេរ៉ាកម្រិត Flagship 64MP Ultra Clear ៤គ្រាប់ អាចថតរូបបានគ្រប់ចំនុចលម្អិត ដែលបានបំពាក់ជាមួយនឹងថាមពលថ្មធំ 5000mAh អេក្រង់កម្រិត 90Hz ហើយអាចនឹងមានតម្លៃមិនលើសពី២៥០ដុល្លារនោះទេ នៅលើទីផ្សារកម្ពុជា។

ក្នុងនាមជាស្មាតហ្វូនដំបូងគេដែលបាននាំយកបច្ចេកវិទ្យាថតរូបលំដាប់ Flagship មកបំពាក់លើស្មាតហ្វូនដែលមានជួរតម្លៃក្រោម២៥០ដុល្លារនោះទេ realme 7i នឹងក្លាយជាអ្នកពេញនិយមនៃផ្នែកបច្ចេកវិទ្យា កាមេរ៉ា 64MP Ultra Clear ៤គ្រាប់ជាផ្លូវការ ដោយបង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ២៥០ដុល្លារឡើង ដោយមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear ៤គ្រាប់ ដឹកនាំឧស្សាហកម្មស្មាតហ្វូនឱ្យមានការរីកចម្រើនល្អ។ ជាមួយគ្នានេះដែរ realme 7 series នឹងនាំឱ្យអ្នក ប្រើប្រាស់ទទួលបានបទពិសោធន៍រីករាយក្នុងការរស់នៅប្រចាំថ្ងៃ ដែលនាំមកដោយបច្ចេកវិទ្យា និងភាពស្រស់ស្អាត។

សម្រាប់ realme 7 series មិនថាការថតរូប ឬបច្ចេកវិទ្យាសាកថ្ម គឺមានការកែប្រែប្រសើរជាងផលិតផល realme Number series មុនៗ ហើយផ្នែកកាមេរ៉ា គឺវាមានបំពាក់ នូវកាមេរ៉ា 64MP Ultra Clear ៤គ្រាប់ ដែល realme Number series អាចថតបានច្បាស់ដូចក្នុងភាពយន្ត ថែមទាំងមានបំពាក់នូវ Filters ដែលពេញនិយមជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ជាដើម ទោះជាអ្នកមិនចេះសោះក៏អាចថតបានដូចទៅនឹងក្នុងភាពយន្តបានដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ realme 7i មិនត្រឹមតែមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear ៤គ្រាប់ ជាមួយគ្នានេះដែរ ថែមទាំងអាចបើកមុខងារទប់លំនឹងវីដេអូ UIS Max មិនថាក្នុងការរស់នៅប្រចាំថ្ងៃ ឬក៏ការហាត់ប្រាណ គឺអាចថតបានយ៉ាងច្បាស់ល្អ មិនរំលងរាល់ចំនុចលម្អិត។ ប្រសិនបើអ្នកមិនចេះប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារថតវីដេអូរបស់ reamle 7i គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ។

នៅក្នុង Cinema Modeក៏អាចថតវីដេអូ ដោយខ្នាត 21:9 មានរាងទ្រវែង ដែលអាចថត បានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថា ជីវិតកាន់តែមានភាពអស្ចារ្យ ជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។

realme 7 series គាំទ្រដល់យុវវ័យក្នុងការកត់ត្រាការរស់នៅតាមរយៈការថតរូប ថតវីដេអូបង្កើតនូវការចងចាំល្អៗសម្រាប់ខ្លួនឯង ហើយជំរុញឱ្យយុវវ័យបង្កើតនូវអ្វី ដែលថ្មីតាមរយៈបច្ចេកវិទ្យាថ្មីៗ។ realme 7 series លើកនេះក៏បានមានការកែប្រែឈានមុខគេទៅលើផ្នែកថតរូប និងក្លាយជាការកែប្រែដែលលេចធ្លោបំផុតនៃ Number series ។

សម្រាប់ផ្នែកថាមពលថ្ម realme Number series តែងតែបន្តយកបច្ចេកវិទ្យាឈានមុខមកបំពាក់នៅលើផលិតផលជាច្រើនមុនគេ realme 7 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា 65W SuperDart លំដាប់ Flagship ហើយrealme 7 ប្រើប្រាស់បំពាក់នូវបច្ចេកវិទ្យាសាកថ្ម 30W Dart និង realme 7i បំពាក់នូវថាមពលថ្មធំ 5000mAh និងសាកថ្ម លឿន18W និងមានមុខងារសន្សំសំចៃថាមពលថ្ម ដែលថ្ម៥% លេង WhatsApp បានរយៈពេល៦៦នាទី សម្រាប់កម្រិតតម្លៃនេះគឺអាចឱ្យសិស្ស និងអ្នកប្រកបការងារ មួយចំនួនអាចទទួលបានបទពិសោធន៍បច្ចេកវិទ្យាដែលពេញនិយមបំផុត។

ការបង្ហាញខ្លួនរបស់ realme 7i ដែលមានមុខងារថតរូបច្បាស់ ធ្វើឱ្យផលិតផល realme Number series កាន់តែអស្ចារ្យថែមទៀត រួមជាមួយនឹង realme 7 Pro ដែលអាច លេង filterប្តូរពណ៌ថ្មីៗជាច្រើន និង realme 7 ដែល Gamerចូលចិត្តបំផុតបង្កើតបានជាផលិតផលដែលមានគុណភាពខ្ពស់ និងមានក្នុងជួរតម្លៃជាច្រើនដែល ជាជម្រើស ដ៏ល្អសម្រាប់បំពេញតម្រូវការរបស់អតិថិជន។ realme 7i នឹងដាក់ប្រកាសនៅម៉ោង១៩៖០០ ថ្ងៃទី១៦ ខែតុលា នេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕