(ភ្នំពេញ)៖ រាល់អតិថិជនដែលចង់បង្កើតគណនី Kabob ជាមួយក្រុមការងារធនាគារ ជីប ម៉ុង នៅផ្សារទំនើប ជីប ម៉ុង Eden Garden ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតភ្លាមៗ។

ការផ្ដល់ជូននេះមានរយៈពេលតែបីថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៖០០ រសៀល ដល់ល្ងាចម៉ោង ៨៖០០ យប់៕