(ភ្នំពេញ)៖ ព្រះនាងតូច នរោត្ដម ជេនណា បានចុះហត្ថលេខាជាផ្លូវការ ទទួលតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ដោយមានការចូលរួមពីភ្ញៀវកិត្តិយស តារាល្បីៗ ដូចជាកញ្ញា មីណា, កញ្ញា ជីមី ម៉េង, កញ្ញា ឌួង ម៉ានីច លោក Rainnie Dara និងលោក ចា ដេត និងមានការផ្សាយផ្ទាល់ តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។

នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ ប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈនេះ ក៏មានការដាក់បង្ហាញនូវអាគារថី្មមួយ ដែលមានឈ្មោះថា MIRO ផងដែរ។

ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការចុះហត្ថលេខាលើឯកសារកិច្ចសន្យាដោយផ្ទាល់ ជាមួយលោក Xu Wenshui ដែលជាអគ្គនាយកក្រុមហ៊ុន អ &អេហ្វ។ ព្រមជាមួយគ្នានេះ ក៏មានពិធីទម្លាក់ខ្សាច់មាស ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយល់ព្រមជាផ្លូវការ រវាងព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន អ &អេហ្វ នាពេលអនាគត។ ព្រះនាងតូចនឹងបន្តចូលរួមនៅក្នុងគម្រោងនេះ ក្នុងនាមជារាជទូតសុឆន្ទៈ នៃ ក្រុម ហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា)។

លោក Xu Wenshui បានឱ្យដឹងថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុង ក្នុងឆ្នាំ២០០៥ ហើយកិច្ចសហប្រតិបត្តិការជាមួយព្រះនាងតូច នរោត្ដម ចេនណា បានធើ្វឱ្យប្រជាជនទីក្រុងភ្នំពេញ និងពិភពលោក ស្វែងយល់កាន់តែច្បាស់អំពីផលិតផលថ្មីរបស់គម្រោង បុរី អ & អេហ្វ។

ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យក្នុងការសម្តែង រាំ និងច្រៀង។ ព្រះនាងបានបកស្រាយចម្រៀងចំនួន ២បទនៅលើឆាក ដែលបទទី១ជាបទខ្មែរ មានចំណងជើងថា «ភ្នំពេញ» និងបទទី២ជាបទអង់គ្លេសមានចំណងជើងថា A Whole New World រួមជាមួយនិងការបង្ហាញ នូវក្បាច់រាំ ដ៏អស្ចារ្យគឺបទ Ice Cream របស់ក្រុម Black pink ផងដែរ។ ក្នុងនោះក៏មានការប្រកួតផ្គុំរូប MIRO នៅក្នុងកម្មវិធីផងដែរ ជាមួយក្រុមព្រះនាងតូច និងក្រុមតារាជាច្រើនផងដែរ។

លោកបានបន្ថែមថា ក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យអចលន ទ្រព្យ និងបាននាំយកមក នូវផលិតផល អាផាតមិនដ៏ល្អប្រណិតមួយដែលមានទំហំប្រហែល ៣៨-៥០ម៉ែត្រការ៉េ ក្នុងមួយបន្ទប់ ដែលមានឈ្មោះថា MIRO។

MIRO ប្តេជ្ញាកសាងប្រព័ន្ធជីវិតដ៏ស្រស់ស្អាតចំនួន៦ ដើម្បីបំពេញតំរូវការរបស់អតិថិជនក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ ក្នុងអាផាតមិន MIRO ត្រូវបានបំពាក់ដោយ ឧបករណ៍ផ្ទះឆ្លាតវៃគ្រប់ជ្រុង និងគ្រឿងបរិក្ខារស្តង់ស្តាខ្ពស់ ក្នងនោះមានដូចជា អាងហែលទឹក 270° SKYBAR, កន្លែងហាត់ប្រាណបែបPanoramic សួនច្បារនៅជាន់ខាង លើកំពូលអគារ និងការិយាល័យរួមដែលមានទំហំ ៥០០ម៉ែត្រការ៉េ មិនតែប៉ុណ្ណោះអតិថិជនក៏អាចរីករាយជាមួយការគយគន់ទេសភាពនៃទន្លេបាសាក់។

សម្រាប់ការសាកសួរព័ត៌មានអំពីគម្រោងថ្មី MIRO នៅអាគារ អ &អេហ្វ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ មហាវិថីសម្តេច ហ៊ុន សែន (៣០០ម៉ែត្រខាងត្បូង ពីប្រសព្វនៃមហាវិថិ សម្តេចតេជោ ហ៊ុន សែន និងមហាវិថី271) រាជធានីភ្នំពេញ សូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ &អេហ្វ ប្រផឺធី (ខេមបូឌា) @RandFPropertiesKH (https://www.facebook.com/RandFPropertiesKH) ឬទំនាក់ទំនងទូរស័ព្ទលេខ 018 888 2777៕