(ភ្នំពេញ)៖ ពិព័រណ៍អចលនទ្រព្យដំបូងបង្អស់នៅកម្ពុជា ដែលរៀបចំឡើងនៅទីតាំងផ្ទាល់ និងតាមបណ្ដាញអនឡាញ ដោយក្រុមហ៊ុន Realestate.com.kh នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកាខាងមុខនេះ នៅមជ្ឈមណ្ឌល The Premier Center Sen Sok (ក្បែរផ្សារទំនើបអ៊ីអនម៉លទី២) នេះជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យលើកទី ៦ហើយ។

ក្រុមហ៊ុន Realestate.com.kh បានសង្ឃឹមយ៉ាងមុតមំាថា ព្រឹត្តិការណ៍ខាងមុខនេះ «ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០» នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពនៃវិស័យអចលនទ្រព្យកម្ពុជា។ ជាពិសេស ប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍បុរី ខុនដូ និង គម្រោងអភិវឌ្ឍន៍ចម្រុះឈានមុខគេមកពីទូទាំងកម្ពុជា ក៏ដូចជាភ្នាក់ងារអចលនទ្រព្យ បណ្ដាធនាគារធំៗ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតក្នុងវិស័យអចលនទ្រព្យ។

មិនថាលោកអ្នកកំពុងស្វែងរកទិញអចលនទ្រព្យ ទិញផ្ទះដំបូង ឬ វិនិយោគផ្នែកអចលនទ្រព្យឡើយ អ្នកនឹងទទួលបានការផ្ដល់ជូនពិសេសបំផុតពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាមានឱកាសធ្វើការប្រឹក្សាយោបល់ដោយផ្ទាល់ ជាមួយនឹងអ្នកតំណាងមកពីបណ្ដាធនាគារឈានមុខនៅកម្ពុជា ក៏ដូចជាអ្នកជំនាញផ្នែកឥណទានដ៏មានបទពិសោធន៍ ដែលសម្រួលដល់ដំណើរការទិញផ្ទះក្នុងក្តីសុបិនរបស់អ្នក។

ក្នុងព្រឹត្តិការណ៍នេះផងដែរ លោកអ្នកនឹងមានឱកាសចូលរួមសិក្ខាសាលាស្តីពីបច្ចុប្បន្នភាពក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលនឹងត្រូវផ្សាយផ្ទាល់ទៅកាន់ទស្សនិកជនរាប់ពាន់នាក់ ទាំងនៅក្នុងស្រុក និងជុំវិញពិភពលោក។ ចូលរួមនៅទីតាំងដោយផ្ទាល់ ឬទស្សនាតាមអនឡាញ
កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ ក្រុមហ៊ុន Realestate.com.kh ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដំបូងបំផុតនៅកម្ពុជា ដែលបានលក់ដាច់អចលនទ្រព្យសរុបជាង ១៥លានដុល្លារ ត្រឹមរយៈពេល៤ម៉ោងតែប៉ុណ្ណោះ។

ដោយមើលឃើញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន Realestate.com.kh បានសម្រេចចិត្តក្នុងពាំនាំពិព័រណ៍អចលនទ្រព្យជាថ្មីម្តងទៀត ដោយព្រឹត្តិការណ៍បន្ទាប់នឹងត្រូវរៀបចំនៅមជ្ឈមណ្ឌល The Premier Center Sen Sok ផ្ទាល់ និងតាមបណ្ដាញអនឡាញ ពោល គឺផ្ដល់លទ្ធភាពដល់អតិថិជនទាំងនៅក្នុងស្រុក និងក្រៅប្រទេសក្នុងការទិញអចលនទ្រព្យក្នុងតម្លៃពិសេសបំផុត។ អចលនទ្រព្យក្នុងតម្លៃជាង ១១៥លានដុល្លារបានលក់ដាច់ក្នុងអំឡុងពិព័រណ៍កន្លងមករបស់ Realestate.com.khព្រឹត្តិការណ៍ ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ខាងមុខនេះ នឹងយកគំរូតាមព្រឹត្តិការណ៍កន្លងមក។

ក្នុងអំឡុងពិព័រណ៍អចលនទ្រព្យចំនួន ៤លើក ដែលត្រូវបានរៀបចំនៅទីតាំងផ្ទាល់ អចលនទ្រព្យសរុបប្រហែល ១០០លានដុល្លារ ត្រូវបានលក់ដាច់ដោយបណ្ដាក្រុមហ៊ុនចូលរួមក្នុងព្រឹត្តិការណ៍ទាំង៤លើកនេះ ខណៈដែលពិព័រណ៍អនឡាញ Black Friday Property Sale លក់ដាច់ជាង ១៥លានដុលា្លរ។ ជារួម ពិព័រណ៍ទាំង៥លើកបានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ៣៥,០០០នាក់។

ក្រុមហ៊ុន Realestate.com.kh រំពឹងថាព្រឹត្តិការណ៍បន្ទាប់នឹងរក្សាសន្ទុះនៃការគាំទ្ររបស់អតិថិជន ហើយ Realestate.com.kh រំពឹងថានឹងអាចទាក់ទាញក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ច្រើនជាង ៥០ក្រុមហ៊ុន ព្រមទាំងទទួលស្វាគមន៍អ្នកចូលរួមទស្សនាជាង ១ម៉ឺននាក់ ទាំងនៅទីតាំងផ្ទាល់ និងតាមបណ្ដាញអនឡាញ។ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍អចលនទ្រព្យលេចធ្លោបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា តំបន់អាស៊ាន និង ទូទាំងពិភពលោក៕

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមទំនាក់ទំនងទៅក្រុមហ៊ុន ក្រុមហ៊ុន Realestate.com.kh!