(ចិន)៖ ក្រុមហ៊ុនចិន Ant Group របស់លោក Jack MA គ្រោងបង្កើនតម្លៃ IPO របស់ខ្លួនឲ្យឡើងដល់ ២៨០ពាន់លានដុល្លារអាមេរិក ដោយសារតែទទួលបានការចាប់អារម្មណ៍ និងមានការវិនិយោគច្រើន ខណៈដែលការិយាល័យលោកដូណាល់ ត្រាំ បាននិងកំពុងសម្រេចចិត្តដាក់ចូលក្នុងបញ្ជីពាណិជ្ជខ្មៅ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីពិភាក្សាជាមួយខាងធនាគារ និងក្រុមអ្នកវិនិយោគរួចមក ក្រុមហ៊ុន Ant Group គ្រោងដំឡើងតម្លៃ IPO ទាំងផ្សារហ៊ុនហុងកុង និងស៊ាងហៃ ដែលមានតម្លៃសរុបរហូតដល់ ២៨០ពាន់លានដុល្លារអាមេរិក។

នៅមុននេះ Ant Group រំពឹងថា នឹងទទួលបានប្រាក់ចំណូល ៣៥ពាន់លានដុល្លារពីការចេញលក់ IPO ប៉ុន្តែពេលនេះ តម្លៃវាបានកើនឡើងហួសហេតុ និងលើសពីការស្មាន។

គួរបញ្ជាក់ផងដែរថា ប៉ុន្តែថ្ងៃមុននេះ និយាយករចិន បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិន Ant Group ដោយសង្ស័យមានការវិនិយោគបែបអនាមិក ហើយថ្មីៗនេះដែរ លោកដូណាល់ ត្រាំ បានគ្រោងដាក់ក្រុមហ៊ុនមួយនេះចូលក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនចិន៕