(ភ្នំពេញ)៖ សាលាអន្តរជាតិ The Giving Tree បានអបអរគម្រប់ខួប១២ឆ្នាំ ដែលបានក្លាយជាសាលាអន្តរជាតិនាំមុខគេមួយក្នុងចំណោមសាលាអន្តរជាតិទាំងអស់នៅកម្ពុជា ដែលមានការទទួលស្គាល់ប្រព័ន្ធអប់រំជាផ្លូវការពី International Baccalaureate Organisation (IBO) ទៅលើកម្មវិធីអប់រំថ្នាក់បឋមសិក្សា (Primary Years Programme (PYP) School)។

នៅក្នុងប្រទេសកម្ពុជាមានតែសាលាអន្តរជាតិមួយចំនួនប៉ុណ្ណោះ ក្នុងនោះរួមមានសាលាអន្តរជាតិ The Giving Tree សាលាអន្តរជាតិភ្នំពេញ ISPP និងសាលាអន្តរជាតិ Northbridge ដែលបានទទួលស្គាល់ទៅលើប្រព័ន្ធអប់រំជាផ្លូវការលំដាប់ពិភពលោក។ ភាពជោគជ័យដ៏ធំធេងនេះបានទទួលការអបអរសាទរគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនានាពីសំណាក់មាតាបិតា លោកគ្រូអ្នកគ្រូ និងសហគមន៍ជាច្រើនទៀត។

នាយិកានៃសាលាអន្តរជាតិ The Giving Tree លោកស្រី Kate O’Connell បានកាន់មុខតំណែងជាអ្នកគ្រប់គ្រងនៅតាមបណ្ដាសាលា International Baccalaureate Primary Years Programme (PYP) ជាច្រើននៅជុំវិញពិភពលោក បានរៀបរាប់ពីឧបសគ្គនាពេលកន្លងមក នៃការផ្លាស់ប្ដូរផ្នែករដ្ឋបាល និងការឆ្លងកាត់វគ្គបណ្តុះបណ្ដាលយ៉ាងហ្មត់ចត់ ដើម្បីផ្ដល់ប្រព័ន្ធអប់រំ និងបទពិសោធន៍នៃការរៀន ប្រកបដោយគុណភាពឱ្យសមស្របទៅតាមស្ដង់ដាអន្តរជាតិជូនដល់សិស្សានុសិស្សគ្រប់ៗគ្នា ដែលបានចែង និងរៀបចំដោយ International Baccalaureate Organisation (IBO)។

បន្ទាប់ពីទទួលបានការអនុញ្ញាតិជាផ្លូវការ និងការទទួលស្គាល់ពីគុណភាពអប់រំហើយ សាលាអន្តរជាតិ The Giving Tree មិនមានបំណងតម្លើងថ្លៃសិក្សានោះទេ ក្នុងគោលបំណនៅតែរក្សាឈ្មោះជាសាលារៀនអន្តរជាតិមួយ ដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពអប់រំលំដាប់អន្តរជាតិនៅក្នុងរាជធានីភ្នំពេញ។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់សាលា និងសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំង ៦ របស់សាលាអន្តរជាតិ The Giving Tree គឺការធានាបានថាសិស្សានុសិស្សទាំងអស់មានឱកាសក្នុងការទទួលបានការអប់រំមួយប្រកបដោយគុណភាព។

ទន្ទឹមនឹងនេះផងដែរ សាលាអន្តរជាតិ The Giving Tree បានបង្កើតម៉ាកយីហោថ្មី ព្រមជាមួយនឹងគេហទំព័រ (website) ថ្មីមួយ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការវិវឌ្ឍទៅមុខរបស់សាលា។ ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងទៅ បានធ្វើឱ្យសាលាសម្រេចចិត្តលើកការប្រារព្ធពិធីអបអរសាទរនេះ មករៀបចំនៅពេលដែលសិស្សានុសិស្សទាំងអស់ត្រលប់មកសិក្សាផ្ទាល់នៅសាលារៀនវិញ ជាមួយនឹងការអនុវត្តការថែរក្សាអនាម័យ ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីនាយិកា Kate O’Connell ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាមួយសហគមន៍របស់ សាលាអន្តរជាតិ The Giving Tree និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់មាតាបិតាទាំងអស់ និងក្រុមការងាររបស់សាលាអន្តរជាតិ The Giving Tree ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។

សាលាអន្តរជាតិ The Giving Tree ទទួលបានសំណួរជាច្រើនពីសំណាក់សាធារណជន ចាប់តាំងពីការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាឱ្យបើកដំណើរការសាលារៀនវិញ ហើយសាលាអន្តរជាតិ The Giving Tree មានការរំពឹងទុកយ៉ាងខ្ពស់ថានឹងទទួលបានការចុះឈ្មោះបន្ថែមទៀត ជាមួយនឹងព័ត៌មាននៃភាពជោគជ័យដ៏ធំធេងចំពោះការទទួលស្គាល់ប្រព័ន្ធអប់រំជាផ្លូវការពី International Baccalaureate Organisation (IBO) ទៅលើកម្មវិធីថ្នាក់បឋមសិក្សា (Primary Years Programme (PYP) School)។

សាលាអន្តរជាតិ The Giving Tree ផ្ដល់ជូននូវកម្មវិធីសិក្សាសម្រាប់កុមារដែលមានអាយុចាប់ពី១៨ខែដល់ថ្នាក់ទី៦។ បច្ចុប្បន្ននេះ សាលាអន្តរជាតិ The Giving Tree គឺជាសាលាអន្តរជាតិមួយដែលមានតម្លៃសមរម្យបំផុតក្នុងការផ្ដល់ជូននូវថ្នាក់បឋមសិក្សា ដែលដំណើរការតាមកម្មវិធី International Baccalaureate Organisation (IBO) នៅរាជធានីភ្នំពេញ។ មាតាបិតាដែលមានកូនតូចៗអាចទំនាក់ទំនងមកសាលាកាន់សាលាផ្ទាល់ តាមរយៈគេហទំព័រហ្វេសប៊ុក (Facebook) ឬអ៉ីម៉ែល៖ [email protected]