(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការ realme 7i «ស្មាតហ្វូនកាមេរ៉ា៤គ្រាប់ 64MP ដែលមានតម្លៃក្រោម២៥០ដុល្លារដំបូងគេនៅកម្ពុជា» ហើយជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យាកាមេរ៉ា៤គ្រាប់ 64MP លំដាប់ Flagship នឹងមាន ថាមពលថ្មធំ ៥០០០mAh អេក្រង់កម្រិត៩០Hz មកបំពាក់លើស្មាតហ្វូននេះ ធ្វើឱ្យវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេ ដែលបាននាំមកនូវបទពិសោធន៍ ក្នុងតម្លៃកាន់តែសមរម្យ ធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i 64MP Power Master ម៉ូឌែលនេះរួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន18W និងមានកម្រិតអេក្រង់90Hz បំពាក់នូវបន្ទះឈីប Snapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue។

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា4គ្រាប់ 64MP Ultra Clear ដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បាន ត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរ ដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថតវានឹងមាន Software កែសម្រួលបានយ៉ាងល្អ។ មានកាមេរ៉ា 8MP Ultra Wide angle Len កាមេរ៉ាលេនប្លង់ទូលាយ កាមេរ៉ា 2MP Ultra Macro Mode សម្រាប់ថតជិត និងកាមេរ៉ា 2MP សម្រាប់ថត Portrait Mode មិនត្រឹមតែធ្វើឱ្យអ្នកប្រើប្រាស់រីករាយ នៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅផងដែរ។

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើឱ្យការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរកាមេរ៉ាមុខ 16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។ នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹង UIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺrealme 7i អាចថតវីដេអូដោយខ្នាត 21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹង ឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។

ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ 5000mAh របស់realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃអ្វីដែលសំខាន់នោះគឺថាមពលថ្ម៥% អាចនិយាយ WhatsApp បានរយៈពេល៦៦នាទី ហើយការសាកលឿន១៨W ក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។ សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់ 90Hz មិនថាលេង Facebook មើលវីដេអូ ឬក៏លេងហ្គេមគឺសុទ្ធតែអាចធ្វើឱ្យទទួលបានបទពិសោធន៍មើលយ៉ាងរលូន។

បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់ Flagship របស់realme ឥឡូវនេះគ្រាន់តែប្រើស្មាតហ្វូន realme 7i ដែលមាន 64MP គឺអាចថតបានរូបភាពដែលច្បាស់ហើយ នាពេលអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យនាំឱ្យអ្នកប្រើប្រាស់ដែលប្រើស្មាតហ្វូនដើម្បីកត់ត្រា ចែករំលែក និងមើលរូបភាព ឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែម ជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ៕