(ពិភពលោក)៖ កោះគឺជាផ្នែកដ៏សំខាន់នៃអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលផុសឡើងរដិបរដុបនៅក្នុងលំហសមុទ្រ ឬនៅក្បែរៗជាយទ្វីបជាដើម ដូច្នេះតើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានកោះច្រើនជាងគេនៅលើពិភពលោក។

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលមានកោះច្រើនជាងគេបំផុត ក្នុងនោះរួមមាន៖

១៖ ប្រទេសស៊ុយអែត មានកោះចំនួន ២៦៧,៥៧០ កោះ

២៖ ប្រទេសន័រវែស មានកោះចំនួន ២៣៩,០៥៧ កោះ

៣៖ ប្រទេសហ្វាំងឡង់ មានកោះចំនួន ១៧៨,៩៤៧ កោះ

៤៖ ប្រទេសកាណាដា មានកោះចំនួន ៥២,៤៥៥ កោះ

៥៖ សហរដ្ឋអាមេរិក មានកោះចំនួន ១៨,៦១៧ កោះ

៦៖ ប្រទេសឥណ្ដូនេស៉ី មានកោះចំនួន ១៧,៥០៤ កោះ

៧៖ ប្រទេសអូស្ត្រាលី មានកោះចំនួន ៨,២២២ កោះ

៨៖ ប្រទេសហ្វីលីពីន មានកោះចំនួន ៧,៦៤១ កោះ

៩៖ ប្រទេសជប៉ុន មានកោះចំនួន ៦,៨៥២ កោះ

១០៖ ប្រទេសចិន មានកោះចំនួន ៥,០០០ ប៉ុន្តែបើគិតទាំងហុងកុង និងម៉ាកាវផងនោះគឺមានចំនួន ៥,២៦៤ កោះ៕