(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានដកស្រង់ចេញពីអ្នកប្រាជ្ញខ្មែរ និងបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
១៖ បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ (ក្រុមង៉ុយ)។
២៖ ចំណេះដឹងថ្ងៃនេះនឹងហួសសម័យនៅថ្ងៃស្អែក បើអ្នកមិនខំរៀននៅថ្ងៃនេះទេ អ្នកនឹងអង្គុយស្ដាយពេលវេលានៅថ្ងៃស្អែកជាមិនខាន (មហាត្មៈ គន្ធី)។
៣៖ ភាពសាមញ្ញ ភាពអំណត់ និងមេត្តាធម៌ គឺជាសម្បត្តិដ៏អស្ចារ្យបំផុតរបស់មនុស្ស (ឡៅ ស៉ឺ)។
៤៖ វត្ថុបំណងនៃជីវិត គឺកាកើតមកដើម្បីមានសេចក្ដីសុខ (ដាឡៃ ឡាម៉ា)។
៥៖ លុយមិនមែនជាឫសគល់នៃភាពអាក្រក់ឡើយ តែការដែលគ្មានលុយទៅវិញទេ ដែលជាឫសគល់នៃភាពអាក្រក់ (Mark Twain)៕