(ភ្នំពេញ)៖ រថយន្ដដ៏ប្រណិត ជាប់ពានរង្វាន់លំដាប់ពិភពលោក JAGUAR I-PACE មានវត្ដមាននៅកម្ពុជាហើយ ដែលក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត និងចែកចាយផ្តាច់មុខ ដោយបានរៀបចំពិធីសម្ពោធ ជាផ្លូវការនៅអាគារតាំងលក់ របស់ JAGUAR LAND ROVER រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ។

ពិធីដ៏ពិសេសមួយនេះ ក៏មានអញ្ជើញចូលរួមដោយផ្ទាល់ ពីសំណាក់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ក៏ភ្ញៀវកត្តិយសជាច្រើន ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពអធិកអធម និងគួរជាទីមោទនភាពផងដែរ។

លោក ងន សាំង បានថ្លែងថា ក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត និងចែកចាយផ្តាច់មុខនូវ JAGUAR I-PACE 2020 ដែលជារថយន្តអគ្គិសនីប្រណិត ក្នុងចំណោមរថយន្តអគ្គិសនីល្បីៗនៅអឺរ៉ុប និងអាមេរិក។ យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០១៨ ផលិតផលរថយន្តអគ្គិសនីទូទាំងពិភពលោកមានសន្ទុះកើនឡើង បើគិតមកទល់ពេលបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនី មានការកើនឡើង ២.៦ ភាគរយ បើធៀបជាមួយទីផ្សាររថយន្តធម្មតានៅទូទាំងសកលលោក។

ត្បិតតែបច្ចុប្បន្ននៅកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាងណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020 ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ។

ក្នុងឱកាសនោះដែរ លោក ហុង ឌីណា ប្រធានផ្នែកលក់នៃក្រុមហ៊ុនJAGUAR CAMBODIA បានមានប្រសាសន៏ថា រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ៣ ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលទទួលបានមានដូចជា៖ ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និងពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ។ លោកបានបន្តទៀតថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺផ្ដល់ភាពងាយស្រួល មានផាសុខភាព និងសន្សំសំចៃថវិកាជាច្រើនដូចជា៖ កាត់បន្ថយថ្លៃចំណាយទៅលើប្រេងឥន្ធនៈប្រេងម៉ាស៊ីន និងថ្លៃសេវាកម្មថែទាំម៉ាស៊ីនរថយន្ត។

ជាមួយគ្នានេះផងដែរ លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២០នេះ រថយន្តអគ្គិសនីទាំងអស់លើសកលលោកមានចំនួនជាង ៣លានគ្រឿង ហើយសម្រាប់នៅឆ្នាំ២០៣០ អាចនឹងឈានទៅដល់ជាង ២០លានគ្រឿង ដូច្នេះអាចមានន័យថា នៅថ្ងៃអនាគតមនុស្សនឹងងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឲ្យរថយន្តធម្មតាដូចសព្វថ្ងៃវិញ ។យោងតាមការព្យាករណ៍ខាងលើទើប JAGUAR បានសម្រេចផលិតរថយន្ត JAGUAR I-PACE នេះឡើង ហើយក៏បាននាំចូលមកកាន់កម្ពុជា តាមរយៈក្រុមហ៊ុន RMA Cambodia ដោយបានក្លាយជារថយន្តអគ្គិសនីប្រណីតដំបូងគេនៅកម្ពុជា។

ចំពោះតម្លៃនៃរថយន្ត JAGUAR I-PACE 2020 លើទីផ្សារកម្ពុជា គឺសមរម្យទៅនឹងគុណភាព ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជា៖ ឧបករណ៍បញ្ចូលភ្លើង ទទួលបានការធានារយៈពេល៥ឆ្នាំ ផ្ដល់ជូនសេវាកម្មថែទាំរយៈពេល៥ឆ្នាំដោយឥតគិតថ្លៃ ផ្ដល់ជូននូវសេវាកម្មជំនួយតាមដងផ្លូវរយៈពេល៥ឆ្នាំ និងធានាទៅលើអាគុយរយៈពេលរហូតដល់ ៨ឆ្នាំ។

គួរបញ្ចាក់ផងដែរថា រថយន្ដ Jaguar និង Land Rover ជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 ឬតាមរយៈ Website: http://www.jaguarcambodia.com, Official Facebook Page: Jaguar Cambodia, Official Instagram Page: @Jaguarcambodia